ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ត្រូវបានគេបោះឆ្នោតឲ្យក្លាយជាអនុប្រធានសហព័ន្ធតេក្វាន់ដូ ITF ពិភពលោក កាលពីម្សិលមិញនេះនៅឯប្រទេសប៊ុលហ្គារី។ (រូបភាពក្របមុខរបស់លោក កឹម សុវណ្ណា)
ឯកឧត្ដម កែវ រ៉េមី(ឆ្វេង)ថតនៅប៊ុលហ្គារី
ប្រធានតេក្វាន់ដូ ITF របស់កម្ពុជាខាងលើនេះ លើកឡើងថា នេះជាកិត្តិយសធំណាស់មិនតែសម្រាប់រូបឯកឧត្ដមនោះទេ គឺសម្រាប់តំណាងឲ្យប្រជាជាតិខ្មែរ ប្រទេសខ្មែរទាំងមូលតែម្ដង បន្ទាប់ពីបានជាប់ឆ្នោតជាអនុប្រធានសហព័ន្ធ ITF ពិភពលោកនេះ។ ការជាប់ឆ្នោតនេះ វាបញ្ជាក់ទៅកាន់ប្រទេសដែលជាសមាជិកជាង១០០ប្រទេសនោះថា កម្ពុជាជាប្រទេសដែលមានកីឡាករមានកិត្យានុភាព។ បន្ថែមពីនេះទៀតនោះកម្ពុជាក៏ស្ថិតនៅក្នុងលំដាប់កំពូលនៃថ្នាក់ដឹកនាំតេក្វាន់ដូ ITF ពិភពលោកផងដែរ។
រូបភាពថ្ងៃសន្និសីទកាលនៅខ្មែរ
រំលឹកដែរថា កីឡាតេក្វាន់ដូ ITF កម្ពុជា មិនត្រឹមតែជាប្រភេទកីឡាដែលមានសក្ដានុពល និងបានការគាំទ្រនៅក្នុងប្រទេសនោះទេ សូម្បីលើកឆាកអន្តរជាតិក៏មានភាពល្បីល្បាញផងដែរ ពោលការប្រកួតកន្លងមកមិនថាកម្រិតអាស៊ី កម្រិតពិភពលោក សុទ្ធតែអាចដណ្ដើមមេដាយបានជានិច្ច។ ឥលូវនេះប្រធាន ឯកឧត្ដម កែវ រ៉េមី បានជាប់ឆ្នោតជាអនុប្រធានសហព័ន្ធតេក្វាន់ដូ ITF ពិភពលោកថែមទៀតផងនាម្សិលមិញនេះនៅឯប្រទេសប៊ុលហ្គារី៕
វីដេអូ៖