គូប្រកួតខ្លាំងៗដើម្បីដណ្ដើមខ្សែក្រវាត់នៅសង្វៀន ONE: CENTURY ដែលការអបអរសាទរនៃការរៀបចំគម្រប់ទី១០០ របស់ស្ថាប័នកម្រិតពិភពលោក ONE នោះត្រូវបានប្រកាសជាផ្លូវការហើយ។ ព្រឹត្តិការណ៍នេះនឹងរៀបចំនៅទីលាន Ryogoku Kokugikan នាក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃទី ១៣ តុលា ខាងមុខ។

ប្រធាននិងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានបង្ហាញកីឡាករ-កីឡាការិនីជើងខ្លាំងចំនួន ២២ គូដែលមានគូខ្សែក្រវាត់រហូតដល់៤គូ និង ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ONE World Grand Prix Championship រហូតដល់៣គូ។ ទន្ទឹមគ្នានេះ នឹងមានការផ្សាយបន្តផ្ទាល់លើកដំបូងនៅប៉ុស្តិ៍ TNT របស់សហរដ្ឋអាមេរិកផងដែររវាងម្ចាស់ខ្សែ ONE Women’s Atomweight World Championship កីឡាការិនី Angela Lee និង អ្នកឡើងដណ្ដើមខ្សែក្រវាត់ Xiong Jing Nan។ នេះជាការប្រកួតជាថ្មីរបស់គូបដិបក្ខទាំងពីរដែលធ្លាប់ជួបគ្នានៅសង្វៀន ONE: A NEW ERA កាលខែមីនា។ បើសិនជា Xiong អាចឈ្នះ Lee ជាលើកទី២ នោះគេនឹងក្លាយជាកីឡាការិដំបូង និង កីឡាការិនីចិនទី១ដែលអាចកាន់ខ្សែក្រវាត់ ONE World Title ពីរស្ថាប័នក្នុងការប្រកួតក្បាច់គុនចម្រុះ។

គូខ្លាំងមួយទៀត វីរបុរសគុនចម្រុះអាមេរិក Demetrious Johnson ត្រូវប្រកួតនឹងជើងខ្លាំងវ័យក្មេងហ្វីលីពីន Danny Kingad នៅវគ្គផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship ស្របពេលអ្នកលេងអាមេរិក Eddie Alvarez ជួបជើងខ្លាំងមកពីតួកគី Saygid Guseyn Arslanaliev នៅវគ្គផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship។ ម្ចាស់ខ្សែក្រវាត់ពីរស្ថាប័ន ONE World Champion កីឡាករមីយ៉ាន់ម៉ា Aung La N Sang នឹងចូលខ្លួនមកការពារខ្សែក្រវាត់ ONE Light Heavyweight World Title របស់ខ្លួនទល់ Brandon Vera ដែលកំពុងកាន់ខ្សែក្រវាត់ ONE Heavyweight World Champion ក្នុងដៃ។ បើសិន Vera អាចយកឈ្នះ «The Burmese Python» នោះគេអាចក្លាយជាម្ចាស់ខ្សែក្រវាត់ពីរកម្រិតពិភពលោក ONE World Champion ក្នុងពិភពក្បាច់គុនចម្រុះដែលគេតែងតែស្រមៃកន្លងមក។

ក្រៅពីនេះមាន Bibiano Fernandes ត្រូវឡើងមកការពារខ្សែក្រវាត់ ONE Bantamweight World Championship របស់ខ្លួនទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ Kevin Belingon ហើយវាជាជំនួបគ្នាលើកទី៤រវាងអ្នកទាំងពីរ។ រីឯ ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ថ្មី កីឡាករ Rodtang Jitmuangnon ប៉ះកីឡាករប្រេស៊ីល Walter Goncalves ដើម្បីការពារខ្សែក្រវាត់។ អ្វីកាន់តែពិសេស គឺ កីឡាករកណ្ដាប់ដៃធ្ងន់ Giorgio Petrosyan និង Samy Sana ត្រូវប្រឈមមុខដាក់គ្នាវគ្គផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix Championship ដើម្បីកំណត់យកទឹកប្រាក់១លានដុល្លារ។ នៅមិនទាន់អស់ទេ វីរបុរសជប៉ុន Shinya Aoki និង Mei Yamaguchi ក៏ជាគូប្រកួតត្រូវតាមដានដែរ។

២២គូនេះត្រូវបានរៀបចំយ៉ាងអស្ចារ្យដោយស្ថាប័នប្រកួតគុនចម្រុះលំដាប់ពិភពលោកធំបំផុត និង អបអរការរៀបចំព្រឹត្តិការណ៍លើកទី១០០ របស់ខ្លួនយ៉ាងជោគជ័យ។ ហើយវាច្បាស់ការរៀបចំនិងការប្រកួតល្អមើលចាប់តាំងដើមរហូតដល់ចប់។ នេះជាព្រឹត្តិការណ៍ធំបំផុតនិងមានការផ្សាយបន្តផ្ទាល់ជាង ១៤០ ប្រទេសទូទាំងពិភពលោក។

ONE: CENTURY ថ្ងៃទី ១៣ តុលាខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។

សូមទស្សនាការផ្សាយផ្ទាល់ ពីសង្វៀន ONE: IMMORTAL TRIUMPH នៅថ្ងៃទី ៦ ខែ កញ្ញា ដែលរៀបចំនៅប្រទេសវៀតណាមចាប់ពីម៉ោង៥:៣០ ល្ងាចតទៅ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង