ម្ចាស់មេដាយប្រាក់ការជើងឯកពិភពលោកឆ្នាំ២០១៧ កីឡាករប៉ាល់ជីវ័នពេលនេះបានបំបែកកំណត់ត្រាថ្មីរបស់ខ្លួន និងសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាតាមរយៈការដណ្តើមបានមេដាយមាសថ្ងៃប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍ World ITF Taekwon-do Championship កាលពីថ្ងៃទី២៦ នៅប្រទេសប៊ុលហ្គារី លើវិញ្ញាសាសម្តែង មេគុន ខ្សែក្រវាត់ ខ្មៅ ៥ ដាន់។

មេដាយមាសដំបូងដែលកីឡាករប៉ាល់ជីវ័នដណ្តើមបាននេះ ពិតជាបាននាំមកនូវមោទនភាពជូនកម្ពុជា ខណៈដែលការប្រកួត World ITF Taekwon-do Championshipមួយនេះ គឺជាព្រឹត្តិការណ៍ធំមានប្រទេសនៅលើពិភពលោកចូលរួមប្រមាណជាង៧០ប្រទេសនៅលើពិភពលោកចូលរួម ហើយ អត្តពលិកទាំងនោះសុទ្ធសិងជាជើងខ្លាំង។

ការឈ្នះមេដាយមាសដែលជាកំណត់ត្រាថ្មីសម្រាប់អត្តពលិកកម្ពុជាចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ស្របទៅនឹងអ្វីដែលប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា និងជាអនុប្រធានសហព័ន្ធតេក្វាន់ដូ ITFពិភពលោក ឯកកែវ រ៉េមី រំពឹងទុកមែន ខណៈដែលការលើកឡើងមុនចេញដំណើរនៅប្រទេសកម្ពុជា គឺ ឯកឧត្តមថា ចង់ឃើញ ទង់ជាតិ និង ភ្លេងជាតិ កម្ពុជាបង្ហូតនិងបន្លឺឡើងក្នុងព្រឹត្តិការណ៍ World ITF Taekwon-do Championship នៅទីក្រុងPlovdivប្រទេស ប៊ុលហ្គារី។

មេដាយមាសដំបូងរបស់កីឡាករប៉ាល់ជីវ័នរកបានជួយលើកមុខមាត់ និង កិត្តិយសជាតិ ពិសេស សាងកំណត់ត្រា ថ្មី ជូន វិស័យ កីឡា តេ ក្វាន់ ដូ ITF កម្ពុជា ។ លើសពីនេះ វា ជួយ បំបែក កំណត់ត្រាចាស់របស់កម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក នេះ ទៀតផង ។ គួររំលឹកថា កម្ពុជាធ្លាប់ចូលរួមព្រឹត្តិការណ៍នេះ ៦លើករួចមកហើយ តែពុំធ្លាប់ដណ្តើមបានមេដាយមាស នោះទេ ពោលគឺបានត្រឹមតែមេដាយប្រាក់និងសំរឹទ្ធប៉ុណ្ណោះ ៕

Credit: The SEATV Sports HD

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង