នាយកប្រតិបត្តិ (CEO) របស់សង្វៀនប្រដាល់អន្តរជាតិ WLC ការរៀបចំការប្រកួតនៅកម្ពុជាក្នុងខែមីនា ២០២០ លើទឹកដីកម្ពុជានេះ គោលបំណងចង់ចូលរួមជួយលើកកីឡាករគុនខ្មែរឲ្យពិភពលោកបានស្គាល់ថែមទៀត។
លោក Gernald NG នាយកប្រតិបត្តិរបស់ WLC បានឲ្យដឹងថា នៅអំឡុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះលោកនឹងរៀបចំការប្រកួតដ៏ធំ និងកក្រើកនៅកម្ពុជា ដោយមានកីឡាករខ្លាំងៗ និងល្បីឈ្មោះចូលរួម។ គោលបំណងនៃការរៀបចំនេះ គឺចង់ជួយផ្សព្វផ្សាយពីកីឡាកររបស់កម្ពុជា ផ្សព្វផ្សាយពីគុនខ្មែរ វប្បធម៌ខ្មែរតាមរយៈសង្វៀនលំដាប់អន្តរជាតិខាងលើនេះ ឲ្យពិភពលោកបានស្គាល់បន្ថែមទៀត ព្រោះកម្មវិធីរបស់លោកមានការផ្សព្វផ្សាយច្រើនប្រទេស និង App ផងដែរ។
រំលឹកដែរថា សង្វៀនល្បីឈ្មោះ WLC ជាកម្មវិធីប្រដាល់របស់ប្រទេសមីយ៉ាន់ម៉ា។ បើតាមគម្រោងនៃការរៀបចំការប្រកួតនៅកម្ពុជានេះអំឡុងខែមីនា ឆ្នាំ២០២០ ហើយបើទទួលជោគជ័យនឹងធ្វើក្នុង១ឆ្នាំ២ដងផងដែរ៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង