​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​នៅ​ក្លិប Cambodian Top Team ​ រិន សារ័ត្ន ​ បាន​បង្ហើប​អំពី​កីឡាករ​គុន​ចម្រុះ​ ២ រូប​ដែល​ខ្លួន​​​​​ចូល​​ចិត្ត​​​និង​ ​រៀន​សូត្រ​តាម។ ​​កីឡាករ​ពីរ​រូប​​ដែល​ សារ័ត្ន​ ពេញ​ចិត្ត​ ​គឺ ​Martin Nguyen ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Featherweight World Champion ​បច្ចុប្បន្ន​​ និង ​ជើង​ខ្លាំង​វ័យ​ក្មេង​សញ្ជាតិ​ហ្វីលីពីន​​​វ័យ​២៣​​ឆ្នាំ​ Danny Kingad ។ ​

កីឡាករ​កម្ពុជា​វ័យ​​ ​២៥​ ឆ្នាំ​បាន​ថ្លែង​ដូច្នេះ៖« ​ខ្ញុំ​ពេញ​ចិត្ត​កីឡាករ​​គុន​ចម្រុះ​ហ្វីលីពីន​ Danny Kingad ​ព្រោះ​គាត់​មាន​មាន​កម្លាំង​ស៊ុហ្វ​​ខ្លាំង​រហ័ស​ ​ពូកែ​ក្បាច់​ដៃ។ ដៃ​គូ​ដែល​ជួប​គាត់​ ពិបាក​យក​ឈ្នះ​គាត់​ណាស់។ ក្នុង​នោះ​ក្បាច់​ឃ្លេ​របស់​ Kingad ​ ក៏​មិន​ណយ​ដែរ»។ ​

រិន​ សារ័ត្ន​ ប្រើកែងពិឃាតបង្ខំឲ្យ Mario Santya សុំចុះចាញ់នៅ ONE FC

ជើង​ខ្លាំង​ Danny Kingad ពិត​ជា​មិន​ធម្មតា​ទេ ​​ឈ្នះ​រហូត​ដល់​ ១១ ដង​ក្នុង​ការ​ប្រឡូក​​លើ​សង្វៀន​គុន​ចម្រុះ​ ​១២​លើក​ ​ហើយ ​​៦​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​​ ONE គឺ ​ឈ្នះ​រហូត។​ ​​ជើង​ខ្លាំង​​វ័យ​ក្មេង​ Kingad នឹង​​តតាំង​​ជា​មួយ​ វីរបុរស​​​គុន​ចម្រុះ​អាមេរិក ​Demetrious Johnson ​​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ ONE Flyweight World Grand Prix Championship នៅ​​សង្វៀន ONE: Century នា​​ខែ​តុលា​ខាង​មុខ​នៅ​ប្រទេស​ជប៉ុន។

វីដេអូ​ Danny Kingad បំបាក់​ Reece McLaren នា​ប្រកួត​ចុង​ក្រោយ៖

​​ចំណែក​ ​ម្ចាស់​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​​កូន​កាត់​​វៀតណាម​-អូស្ត្រាលី​ Martin Nguyen ក៏​ស្ថិត​នៅ​​ក្នុង​ក្រអៅ​បេះ​ដូង​របស់​ រិន សារ័ត្ន ដែរ​តាម​រយៈ​ការ​ប្រកួត​ និង​ ​ឡើង​ការពារ​ខ្សែ​​ក្រវាត់​​បាន​ជោគជ័យ​​ជា​បន្ត​បន្ទាប់។

​កូន​សិស្ស​លោក​ ហ៊ុន ច័ន្ទរាជ្យ ​គូស​បញ្ជាក់​ថា៖«​​ក្បាច់​វ៉ៃ​ និង ​​ការ​ការពារ​របស់ Martin ​ ពិត​ជា​ល្អ​ណាស់។ ​គាត់​មើល​ទៅ​ដូច​មាន​ការ​រៀប​ចំ​បាន​ល្អ​ណាស់​ពេល​​ជួប​កីឡាករ​ណា​ក៏​ដោយ។ ​Martin ​មាន​កម្លាំង​​ស៊ុហ្វ​ល្អ ​​បូក​ផ្សំ​​នឹង​​ភាព​រហ័ស​ដូច​កីឡាករ​ហ្វីលីពីន​ដែរ​ ហើយ​ពេល​​ចូល​ចាប់ ​ឬ ចូល​វ៉ៃ​​ គឺ ច្បាស់​ៗ។ ​មួយ​ទៀត​ ​គាត់​ពូកែ​បញ្ឆោត​គូ​ប្រកួត​ឆ្វេង​ស្ដាំ​ និង​ ​ហក់​ចូល​​​ល្អ​ពេល​ដៃ​គូ​ភ្លាត់។ ​​ហើយ​បើ​មាន​​ឱកាស​វ៉ៃ​ក្នុង​ជំហរ​ដេក​ក៏​​​ធ្វើ​បាន​ល្អ​ដែរ»។ ​

អ្នក​លេង​គុន​ចម្រុះ​​វ័យ​៣០​​​ឆ្នាំ​ Martin Nguyen ​កំពុង​កាន់​ខ្សែ​ក្រវាត់​​ចំនួន​២​​​ របស់​ស្ថាប័ន​កម្រិត​ពិភព​លោក​ ONE។ ​Martin ​នៅ​តែ​អាច​ការពារ​ខ្សែ​ក្រវាត់​​របស់​ខ្លួន ​​បន្ទាប់​ពី​​វ៉ៃ​​កីឡាករ​​សញ្ជាតិ​ជប៉ុន ​Koyomi Matsushima ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី​២ ​កាល​​ដើម​ខែ​សីហា​នេះ។ ​ដោយ​សារ​មាន​ស្នៀត​ល្អៗ​​បែប​នេះ​​ទើប​​​​ឲ្យ​ រិន សារ័ត្ន ​សរសើរ​មិន​ដាច់​ពី​មាត់​ និង​ ទទួល​ស្គាល់​​ថា​ខ្លួន​បាន​​ទស្សនា​​ជា​ហូរហែ​ និង​ ​រៀន​សូត្រ​ពី​ពួក​គេ​ទាំង​ពីរ​ចំពោះ​ក្បាច់​ប្រកួត​ដ៏​អស្ចារ្យ។

វីដេអូ​​ Martin Nguyen ​ឡើង​ការពារ​ខ្សែ​ក្រវាត់ ​ Koyomi Matsushima

គួរ​​​ដឹង​ថា​ រិន សារ័ត្ន ​ចូល​ហ្វឹក​ហាត់​​គុន​ចម្រុះ​ ​តាំង​ពី​ឆ្នាំ​​ ២០១៣​ ​ពេល​​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន និង ​MyTV ​រៀប​ចំ​ការ​ប្រកួត​ជើង​​ឯក​គុន​ចម្រុះ​ឬ​វ៉ៃ​ដាក់​ទ្រុង​​លើក​ដំបូង ​ដោយ​​មាន​គ្រូ​បង្វឹក​រហូត​ដល់ ៦ នាក់​ផ្សេង​គ្នា​ដូច​ជា ​គុន​ខ្មែរ ​យូដូ ​ចំបាប់ និង គុន​ចម្រុះ​ជា​ដើម។

​សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​ ពី​សង្វៀន​ ONE: IMMORTAL TRIUMPH ​​នៅ​ថ្ងៃ​ទី​ ៦ ​ខែ កញ្ញា​ ​​​​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ម៉ោង​៥:៣០ ​ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/, ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ ​​

អត្ថបទ៖ ស៊ីធី ​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​នៅ​ក្លិប Cambodian Top Team ​ រិន សារ័ត្ន ​ បាន​បង្ហើប​អំពី​កីឡាករ​គុន​ចម្រុះ​ ២ រូប​ដែល​ខ្លួន​​​​​ចូល​​ចិត្ត​​​និង​ ​រៀន​សូត្រ​តាម។ ​​កីឡាករ​ពីរ​រូប​​ដែល​ សារ័ត្ន​ ពេញ​ចិត្ត​ ​គឺ ​Martin Nguyen ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Featherweight World Champion ​បច្ចុប្បន្ន​​ និង ​ជើង​ខ្លាំង​វ័យ​ក្មេង​សញ្ជាតិ​ហ្វីលីពីន​​​វ័យ​២៣​​ឆ្នាំ​ Danny Kingad ។ ​

កីឡាករ​កម្ពុជា​វ័យ​​ ​២៥​ ឆ្នាំ​បាន​ថ្លែង​ដូច្នេះ៖« ​ខ្ញុំ​ពេញ​ចិត្ត​កីឡាករ​​គុន​ចម្រុះ​ហ្វីលីពីន​ Danny Kingad ​ព្រោះ​គាត់​មាន​មាន​កម្លាំង​ស៊ុហ្វ​​ខ្លាំង​រហ័ស​ ​ពូកែ​ក្បាច់​ដៃ។ ដៃ​គូ​ដែល​ជួប​គាត់​ ពិបាក​យក​ឈ្នះ​គាត់​ណាស់។ ក្នុង​នោះ​ក្បាច់​ឃ្លេ​របស់​ Kingad ​ ក៏​មិន​ណយ​ដែរ»។ ​

ជើង​ខ្លាំង​ Danny Kingad ពិត​ជា​មិន​ធម្មតា​ទេ ​​ឈ្នះ​រហូត​ដល់​ ១១ ដង​ក្នុង​ការ​ប្រឡូក​​លើ​សង្វៀន​គុន​ចម្រុះ​ ​១២​លើក​ ​ហើយ ​​៦​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​​ ONE គឺ ​ឈ្នះ​រហូត។​ ​​ជើង​ខ្លាំង​​វ័យ​ក្មេង​ Kingad នឹង​​តតាំង​​ជា​មួយ​ វីរបុរស​​​គុន​ចម្រុះ​អាមេរិក ​Demetrious Johnson ​​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ ONE Flyweight World Grand Prix Championship នៅ​​សង្វៀន ONE: Century នា​​ខែ​តុលា​ខាង​មុខ​នៅ​ប្រទេស​ជប៉ុន។

វីដេអូ​ Danny Kingad បំបាក់​ Reece McLaren នា​ប្រកួត​ចុង​ក្រោយ៖

https://www.onefc.com/videos/reece-mclaren-vs-danny-kingad/

​​ចំណែក​ ​ម្ចាស់​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​​កូន​កាត់​​វៀតណាម​-អូស្ត្រាលី​ Martin Nguyen ក៏​ស្ថិត​នៅ​​ក្នុង​ក្រអៅ​បេះ​ដូង​របស់​ រិន សារ័ត្ន ដែរ​តាម​រយៈ​ការ​ប្រកួត​ និង​ ​ឡើង​ការពារ​ខ្សែ​​ក្រវាត់​​បាន​ជោគជ័យ​​ជា​បន្ត​បន្ទាប់។

​កូន​សិស្ស​លោក​ ហ៊ុន ច័ន្ទរាជ្យ ​គូស​បញ្ជាក់​ថា៖«​​ក្បាច់​វ៉ៃ​ និង ​​ការ​ការពារ​របស់ Martin ​ ពិត​ជា​ល្អ​ណាស់។ ​គាត់​មើល​ទៅ​ដូច​មាន​ការ​រៀប​ចំ​បាន​ល្អ​ណាស់​ពេល​​ជួប​កីឡាករ​ណា​ក៏​ដោយ។ ​Martin ​មាន​កម្លាំង​​ស៊ុហ្វ​ល្អ ​​បូក​ផ្សំ​​នឹង​​ភាព​រហ័ស​ដូច​កីឡាករ​ហ្វីលីពីន​ដែរ​ ហើយ​ពេល​​ចូល​ចាប់ ​ឬ ចូល​វ៉ៃ​​ គឺ ច្បាស់​ៗ។ ​មួយ​ទៀត​ ​គាត់​ពូកែ​បញ្ឆោត​គូ​ប្រកួត​ឆ្វេង​ស្ដាំ​ និង​ ​ហក់​ចូល​​​ល្អ​ពេល​ដៃ​គូ​ភ្លាត់។ ​​ហើយ​បើ​មាន​​ឱកាស​វ៉ៃ​ក្នុង​ជំហរ​ដេក​ក៏​​​ធ្វើ​បាន​ល្អ​ដែរ»។ ​

អ្នក​លេង​គុន​ចម្រុះ​​វ័យ​៣០​​​ឆ្នាំ​ Martin Nguyen ​កំពុង​កាន់​ខ្សែ​ក្រវាត់​​ចំនួន​២​​​ របស់​ស្ថាប័ន​កម្រិត​ពិភព​លោក​ ONE។ ​Martin ​នៅ​តែ​អាច​ការពារ​ខ្សែ​ក្រវាត់​​របស់​ខ្លួន ​​បន្ទាប់​ពី​​វ៉ៃ​​កីឡាករ​​សញ្ជាតិ​ជប៉ុន ​Koyomi Matsushima ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី​២ ​កាល​​ដើម​ខែ​សីហា​នេះ។ ​ដោយ​សារ​មាន​ស្នៀត​ល្អៗ​​បែប​នេះ​​ទើប​​​​ឲ្យ​ រិន សារ័ត្ន ​សរសើរ​មិន​ដាច់​ពី​មាត់​ និង​ ទទួល​ស្គាល់​​ថា​ខ្លួន​បាន​​ទស្សនា​​ជា​ហូរហែ​ និង​ ​រៀន​សូត្រ​ពី​ពួក​គេ​ទាំង​ពីរ​ចំពោះ​ក្បាច់​ប្រកួត​ដ៏​អស្ចារ្យ។

វីដេអូ​​ Martin Nguyen ​ឡើង​ការពារ​ខ្សែ​ក្រវាត់ ​Koyomi Matsushima

https://www.onefc.com/videos/koyomi-matsushima-vs-martin-nguyen/

គួរ​​​ដឹង​ថា​ រិន សារ័ត្ន ​ចូល​ហ្វឹក​ហាត់​​គុន​ចម្រុះ​ ​តាំង​ពី​ឆ្នាំ​​ ២០១៣​ ​ពេល​​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន និង ​MyTV ​រៀប​ចំ​ការ​ប្រកួត​ជើង​​ឯក​គុន​ចម្រុះ​ឬ​វ៉ៃ​ដាក់​ទ្រុង​​លើក​ដំបូង ​ដោយ​​មាន​គ្រូ​បង្វឹក​រហូត​ដល់ ៦ នាក់​ផ្សេង​គ្នា​ដូច​ជា ​គុន​ខ្មែរ ​យូដូ ​ចំបាប់ និង គុន​ចម្រុះ​ជា​ដើម។

​សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​ ពី​សង្វៀន​ ONE: IMMORTAL TRIUMPH ​​នៅ​ថ្ងៃ​ទី​ ៦ ​ខែ កញ្ញា​ ​​​​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ម៉ោង​៥:៣០ ​ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/, ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ ​​

អត្ថបទ៖ ស៊ីធី Via khmer komlang

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង