អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ដែលគេស្គាល់ថា ជាវីរវុរសបាល់ទាត់ដ៏ល្បីរបស់ប្រទេសជប៉ុននោះ បានព្រលយនូវពាក្យពេចសរសើរទៅលើភាពរីកចម្រើននៃទម្រង់លេងរបស់ក្រុមកម្ពុជា មុនពេលក្រុមមួយនេះ ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។
ខ្សែប្រយុទ្ធលំដាប់ពិភពលោក ដែលទើបមកដឹកនាំការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃចន្ទ Keisuke Honda បានបង្ហោះនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនថា៖ «ក្រុមជម្រើសជាតិកម្ពុជា បានការអភិវឌ្ឍសមត្ថភាពបានច្រើនមែនទែន ហើយកីឡាករទាំងអស់ លេងដើម្បីប្រជាជនកម្ពុជា។ សូមចូលរួមគាំទ្រពួកគាត់ទាំងអស់គ្នា»។
ការកោតសរសើររបស់អ្នកចាត់ការ Keisuke Honda ទៅលើទម្រង់លេងរបស់ក្រុមជម្រើសជើងជាតិកម្ពុជា បានក្លាយជាការផ្តល់ភាពជឿជាក់មួយ និងជាការទំនុកចិត្តដ៏ពិសេសទៅដល់អ្នកគាំទ្រកម្ពុជារាប់ម៉ឺននាក់ ដែលគ្រោងនឹងទៅចូលរួមលើកទឹកចិត្តដោយផ្ទាល់ ដល់ក្រុមតំណាងឲ្យប្រទេសរបស់ខ្លួន នៅពហុកីឡដ្ឋានជាតិ នាជំនួបជាមួយក្រុមជម្រើសជាតិហុងកុង នាល្ងាចថ្ងៃព្រហស្បតិ៍ ខាងមុខនេះ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង