គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានទម្លាយនូវមូលហេតុ ដែលលោក និងក្រុមការងារ មិនបានជ្រើសរើសយកខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ឲ្យចូលរួមជាមួយក្រុមកម្ពុជា ដើម្បីប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ជាមួយក្រុមជម្រើសជាតិងហុងកុង នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍ស្អែកនេះ។
លោក Felix Dalmas បានចាត់ទុកថា នៅតែជាផ្នែកមួយរបស់ក្រុមជម្រើសជាតិកម្ពុជា ហើយក៏មិនទាន់ដល់ដាក់រូបគេឲ្យចូលក្រុមជម្រើសជាតិកម្ពុជា លើកនេះនោះទេ។ លោកបានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃពុធនេះថា៖ «យើងបានពិចារណា ទៅលើកីឡាករទាំងអស់ ដែលលេងនៅលីកកំពូលកម្ពុជា ដោយយើងមានទាំងទៅលើសកម្មភាព នៅលើទីលាន និងទង្វើនៅក្រៅទីលាន ចំណែក ចាន់ វឌ្ឍនាកា ជាផ្នែកមួយរបស់ក្រុម ហើយលើកក្រោយ យើងអាចនឹងកោះហៅ វឌ្ឍនាកា តែពេលនេះ ខ្ញុំបានមើលឃើញកីឡាកររបស់យើង ដែលមានស្រាប់»។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ ក៏បានផ្សារភ្ជាប់ដាក់កីឡាករវ័យក្មេង ដាវ នីម របស់ក្លិបគិរីវង់សុខសែនជ័យ ឲ្យរូមជាមួយក្រុមកម្ពុជា ជាលើកដំបូង លើនេះផងដែរ។ លោកបាននិយាយថា៖ «កីឡាកររបស់យើង មានឆន្ទៈ និងខំប្រឹងប្រែងហ្វឹកហាត់ ហើយនេះក៏ជាមូលដ្ឋានដែលមាន ដាវ នីម ក្នុងជម្រើសជាតិកម្ពុជានេះដែរ ដោយសារ ដាវ នីម ខិតខំប្រឹងប្រែង ទាំងនៅលើទីលាន និងបង្ហាញពីទម្រង់លេងបានល្អ។ យើងបានឲ្យតម្លៃទៅដល់ ដាវ នីម ដូចគ្នា គឺយើងចង់ឲ្យគាត់ មានភាពផ្សាំជាមួយក្រុម ថាតើគាត់អាចធ្វើអ្វីបានខ្លះជាមួយក្រុម គឺយើងនឹងមើលបន្តទៀត»។
លោក Felix បានបញ្ជាក់ថា៖«សម្រាប់អាទិភាពចម្បងនៃការជ្រើសរើសកីឡាករ គឺយើងពិតជាងចង់ឃើញកីឡាករមានឆន្ទៈ និងអត់ធ្មត់ខ្ពស់ ក្នុងការចង់ក្លាយជាកីឡាករជម្រើសជាតិ និងចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន ហើយកីឡាករដែលមានស្រាប់ គឺពួកគាត់ពិតជាមាននូវអ្វីៗដែលយើងចង់បាន»៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង