សិស្សគុនមកពីក្លឹប រ៉ាហាប់ស្វាយប៉ាក ខាំ សូរីយា ទើបប្រឡូកក្នុងវិស័យប្រដាល់សោះ ប៉ុន្តែសាច់ដុំរបស់គាត់ ស្អាតជាងកីឡាករជួរមុខ បច្ចុប្បន្ននៅកម្ពុជាយើងទៅទៀត។ ខាំ សូរិយា ថាគិតមកដល់ពេលនេះបានចូលប្រឡូកក្នុងវិស័យប្រដាល់១ឆ្នាំ៧ខែមកហើយ ចំណែកចំនួនប្រកួតវិញគឺបាន២៩ដង ឈ្នះ២២ ស្មើ១ និងចាញ់៦ដង។ ទាក់ទងទៅនិងសាច់ដុំស្អាតនេះដែរ អ្នកប្រដាល់វ័យ២៤ឆ្នាំខាងលើនេះបញ្ជាក់ថា ខ្លួនជាអ្នកចូលចិត្តសាច់ដុំ ចូលចិត្តលើកដុំដែក ហើយសាច់នេះហ្វឹកហាត់ប្រហែល២ឆ្នាំមកហើយ។
សូរិយា បន្ថែមទៀតថា ដៃម្ខាងៗនេះលើកត្រឹមតែ២០គីឡូក្រាមនោះទេ ហើយភាគច្រើនលើកដុំដែកយកសាច់ស្មា យកសាច់ដុំកំភួនដៃ រួមនិងដេកលើកអាកទែ។ ទន្ទឹងនិងនេះដែរ កីឡាករផ្ទាល់ រួមនិងគ្រូបង្វឹកក៏មើលឃើញពីទម្ងន់ដៃធ្ងន់ ហើយប្រាប់ព្យាយាមចេញដៃឲ្យបានច្រើនពេលប្រកួត។
គួររំលឹកផងដែរថា កីឡាករ ខាំ សូរិយា ជាសិស្សគុនមកពីក្លឹបរ៉ាហាប់ស្វាយប៉ាក ជាកូនសិស្សលោក បឺត សំខាន់។ ប្រកួតចុងក្រោយរបស់ សូរិយា គឺឈ្នះពិន្ទុកីឡាករ ម៉ិល សារុន បានឡើងទៅជុំទី២ ពានរង្វាន់ TV5 កាលពីថ្ងៃសៅរ៍សប្ដាហ៍៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង