ជើងខ្លាំងមកពីក្លឹបប្រដាល់ខ្លារខិន ឡុង ជិន ថាចំពោះសមត្ថភាពកីឡាករ ឡៅ ចិត្រា សិស្សគុនមកពីក្លឹបឆត្រយោង៩១១ គឺជាកីឡាករខ្លាំងម្នាក់ ហើយមានគ្រប់ស្នៀតតែម្ដង។
ឡុង ជិន បានឲ្យដឹងថា ចិត្រា ជាអ្នកប្រដាល់មានថ្វីដៃល្អម្នាក់នៅកម្ពុជា។ អ្នកប្រដាល់រូបនេះមានអាវុធ និងក្បាច់វ៉ៃល្អតែម្ដង។ យ៉ាងណាមិញ ចំពោះការប៉ះគ្នាលើកនេះ ឡុង ជិន បញ្ជាក់ថាខំប្រឹងវ៉ៃឲ្យល្អជាងវ៉ៃជាមួយ ធន់ មករា នាវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទៅទៀត អាចនិយាយបានថាចាញ់ឈ្នះគឺល្អមើល។
ចំពោះការពង្រឹងសមត្ថភាពវិញនោះ ជើងខ្លាំងម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ និង PNN រូបនេះលើកឡើងទៀតថា គឺហ្វឹកហាត់កម្លាំងកាយ កម្លាំងស៊ុហ្វឲ្យខ្លាំងជាងនេះ និងព្យាយាមហាត់វ៉ៃឲ្យមានល្បឿនលឿនជាងនេះ ព្រោះឃើញថាខ្លួនគេមានចំណុចខ្វះខាត់ត្រង់នេះ។
រំលឹកដែរថា កម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់មាសរបស់សង្វៀន PNN បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ហើយនាថ្ងៃទី១៥ ខែកញ្ញា ២០១៩។ ឡៅ ចិត្រា ប៉ះ ឡុង ជិន ចំណែកសប្ដាហ៍បន្ទាប់ទៀត សុខ សាវិន ប៉ះ លន បញ្ញា អ្នកឈ្នះបានឡើងវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង