អ្នកលេងគុនខ្មែរ វ៉ាន់ វឿន ដណ្ដើមបានកៅអីទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកទីពីរ ក្រោយឈ្នះពិន្ទុសិស្សប្អូន ធន់ អៀងឡៃ លើសង្វៀនអធិរាជគុនខ្មែរ ISI PALM របស់ PNN នៅថ្ងៃអាទិត្យ​ទី​០៨ ខែកញ្ញា។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានជ្រើសរើសអ្នកទាំងពីរខាងលើ​ជាបេក្ខជនចុងក្រោយដណ្ដើមកៅអីទៅប្រកួតតំណាងកម្ពុជា ហើយទីបំផុត វ៉ាន់ វឿន ជាអ្នកទទួលបានសំបុត្រយន្ដហោះទៅប្រទេសហ្វីលីពីន នៅចុងឆ្នាំ២០១៩នេះ។

គួររំឭកផងដែរថា អ្នកលេងគុនខ្មែរ វ៉ាន់ វឿន ឬសុខ ទូ ធ្លាប់បានមេដាយសំរឹទ្ធ កាលឆ្នាំ២០១៧ ក្នុងការប្រកួតនៅប្រទេសម៉ាឡេស៊ី ផងដែរ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង