គ្រូបង្វឹកក្រុមជម្រើសជាតិបារ៉ែន លោក Sousa បានចាត់ទុកការលេងនៅលើទីលានសិប្បនិម្មិត នៅពហុកីឡដ្ឋានជាតិ ពេលជួបក្រុមម្ចាស់ផ្ទះកម្ពុជា នៅល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារ ស្អែកនេះថា អាចជាបញ្ហាមួយសម្រាប់ក្រុមរបស់លោក ប៉ុន្តែគ្រូបង្វឹករូបនេះបានអះអាងថា ក្រុមបារ៉ែន ត្រូវតែធ្វើឲ្យមានភាពប្រាកដ ក្នុងការដណ្តើមបាន៣ពិន្ទុលើកនេះ។
លោក Sousa បានថ្លែងនៅក្នុងសន្និសីទកាសែត មុននេះបន្តិចថា៖ «ក្រុមកម្ពុជា តែងតែធ្វើបានល្អ សម្រាប់ការប្រកួតកន្លងមក ហើយការប្រកួតនៅលើទីលានស្មៅសិប្បនិម្មិត អាចនឹងផ្តល់ផលចំណេញសម្រាប់ក្រុមកម្ពុជា ព្រោះពួកគេហ្វឹកហាត់ និងលេងនៅលើទីលាននេះបានច្រើន ចំណែកក្រុមបារ៉ែន ធ្លាប់តែលេងនៅលើទីលានធម្មជាតិ អ៊ីចឹងយើងអាចនឹងជួបការពិបាកផងដែរ។
គ្រូបង្វឹករូបនេះ បានបន្ថែមថា៖ «ក្រុមកម្ពុជា លេងបានល្អទាំងលេង ជាមួយក្រុមជម្រើសជាតិហុងកុង និងអាហ្វហ្គានីស្ថាន ហេតុនេះការជួបក្រុមកម្ពុជា លើកនេះ អាចជាការប្រឈមដ៏តានតឹងមួយផងដែរ ប៉ុន្តែក្រុមរបស់យើង ត្រូវតែធ្វើឲ្យបានរួចរាល់ ដើម្បីដណ្តើមយក៣ពិន្ទុ សម្រាប់ការប្រកួតនៅថ្ងៃស្អែក»។
គួររំឭកថា សម្រាប់ការប្រកួតបើកឆាកប្រចាំពូលC នៃវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមកនេះ ក្រុមម្ចាស់ផ្ទះបារ៉ែន និងកម្ពុជា ទទួលបាន១ពិន្ទុដូចគ្នា ដោយក្នុងនោះ បារ៉ែន បានស្មើ ១-១ ជាមួយក្រុមអ៊ីរ៉ាក់ ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា បានស្មើក្រុមជម្រើសជាតិហុងកុង ១-១ ដូចគ្នា៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង