ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ សិស្សគុនមកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ កីឡាករ ពុយ វណ្ណៈ បានប្រកួតឈ្នះកីឡាករមកពីប្រទេសថៃ ពិកធៀង ដោយផ្ដួលកីឡាករថៃឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី២។

ការប្រកួតនៅក្នុងទឹកទី១ មិនមានការសម្រុកគ្នាអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយកីឡាករទាំងពីរគ្រាន់តែស្ទាបស្ទង់គ្នារកចំណុចខ្សោយ និងចំណុចខ្លាំងរៀងៗខ្លួនប៉ុណ្ណោះ។ក្រោយចប់ទឹកទី១ ការប្រកួតអូសបន្លាយដល់ចុងទឹកទី២ ពុយ វណ្ណៈ បានវ៉ៃកែងទៅលើ ពិកធៀង ធ្វើឲ្យកីឡាករថៃដួល និងត្រូវលោកអាជ្ញាកណ្ដាល ម៉ក់ សាមឿន រាប់ដល់១០ ងើបមិនរួច៕

ចង់ឃើញថា ពុយ វណ្ណៈ ប្រើកែងវាយទៅលើ ពិកធៀង ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង