អ្នកប្រដាល់ឆ្នើមមកពីឆត្រយោង ៩១១ ឡៅ ចិត្រា បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសហើយទម្ងន់៦០គីឡូក្រាម បន្ទាប់ពីយកឈ្នះ ឡុង ជិន។ ចិត្រា នៅតែបង្ហាញទម្រង់វ៉ៃល្អដដែលដូចទៅនិងវគ្គជម្រុះ និងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់អញ្ចឹងដែរ ពោលវ៉ៃដោយគ្មានការយោគយល់ដៃគូ វ៉ៃដោយអស់សមត្ថភាពតែម្ដង។
អ្នកប្រដាល់មកពីឆត្រយោងរូបនេះទាត់ប៉ុន្មានជើងប៉ុណ្ណោះ ក៏ត្រូវអាជ្ញាកណ្ដាលរាប់ ឡុង ជិន ដល់៨ បាត់ទៅហើយ។ ការប្រកួតបានត្រឹមតែពាក់កណ្ដាលទឹកទី១ប៉ុណ្ណោះ ឡៅ ចិត្រា ផ្ដួល ឡុង ជិន សន្លប់ក្នុងទឹកនេះតែម្ដង ដោយចេញកណ្ដាប់ដៃខាវស្ដាំ ហើយបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស ដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារមិញនេះតែម្ដងនៅសង្វៀន PNN៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង