អ្នកលេងគុនខ្មែរប្រចាំប្រទេសកម្ពុជាយើងពុទ្ធ ឆាយរិទ្ធី បានលេងអ្នកប្រដាល់ជើងខ្លាំងរបស់ថៃ ឈូក ឆៃ ប៉ុន្មានដៃបែកទឹកខ្ចាយពេញសង្វៀនស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍អាសុីអាគ្នេយ៍ កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំង២០១៩ កន្លងមក។

ប្រដាល់គុនខ្មែរជើងឯកអ្នកប្រយុទ្ធកំពូលថាមពល ឆេមពាន កាលពីថ្ងៃអាទិត្យ ទី១៥ កញ្ញា ឆ្នាំង២០១៩ កន្លងមក​ គូខ្សែក្រវាត់រវាងជើងខ្លាំង ពុទ្ធ ឆាយរឹទ្ធី​ ធ្លាប់បានផ្តួលកីឡាករថៃ​ ជាច្រើនលើកមកហើយពេលនេះមកប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំង ឈូក ឆៃ (ថៃ) នៅលើសង្វៀន SEATV ដោយការប្រយុទ្ធនេះនៅក្នុងទឹកទី១​ នឹងទី២ មិនមានអ្វីគួរអោយកត់សំគាល់នោះទេ។

ប៉ុន្តែចូលដល់ពាក់កណ្តាលទឹកទី៣​ អ្នកប្រដាល់ ឆាយរិទ្ធី បានវាយម៉ាត់១ដៃស្តាំចំកីឡាករ ឈូកឆៃ បែកទឹកខ្ចាយដួលនៅលើសង្វៀនហើយត្រូវអជ្ញារ្យកណ្តាលរាប់ ពី១រហូតដល់៨ បន្ទាប់មកអ្នកទាំងពីរបន្តការប្រកួតយ៉ាងស្វិតស្វាញដោយប្រើទាំងដៃ នឹងជើង ទៅវិញទៅមកដោយមិនញញើតគ្នានោះទេហើយការប្រយុទ្ធនេះរហូតដល់បញ្ចប់ទឹកទី៥ ត្រូវអជ្ញារ្យសម្រេចអោយអ្នកប្រដាល់កម្ពុជាយើង ពុទ្ ធឆាយរិទ្ធី ឈ្នះលើកីឡាករថៃ ឈូកឆៃ ដោយពន្ទុ៕

ចង់ដឹងថាការប្រកួតនេះយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង