វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United លោក Gary Neville ត្រូវបានគេសួរថាតើគាត់នឹងធ្វើអ្វីប្រសិនបើគាត់ត្រូវបានគេផ្ដល់ជម្រើសក្នុងការចុះកុងត្រាយកកីឡាករលំដាប់ពិភពលោកណាមួយនៅក្នុងវិស័យបាល់ទាត់។

លោក Gary Neville និយាយថាគាត់នឹងចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំង៣រូបគឺកីឡាករ Raphael Varane, N’Golo Kante និង Kylian Mbappe ប្រសិនបើមកកាន់ដំណែងនៅ Manchester United ។

វីរបុរសរបស់បិសាចក្រហមរូបនេះបានអញ្ជើញអោយចូលរួមក្នុងកម្មវិធី Twitter Q&A នៅព្រឹកថ្ងៃអង្គារនេះហើយត្រូវបានគេសួរថាតើគាត់នឹងធ្វើអ្វីប្រសិនបើគាត់ត្រូវបានគេផ្តល់ជម្រើសដើម្បីចុះហត្ថលេខាយកតារាឆ្នើម៣រូបនៅលើពិភពលោកនេះ។

ហើយ Neville បានឆ្លើយតបយ៉ាងមុតមាំដោយបង្ហាញថាគាត់នឹងចុះហត្ថលេខាលើកីឡាករដែលឈ្នះពានរង្វាន់ World Cup គឺ Varane, Kante និង Mbappe៕

ប្រភព៖ Mirror

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង