អ្នកប្រដាល់គុនខ្មែរ ឡុង សំណាង ស្លៀកពាក់ស្អាតដូចតារា ក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ ឡុង សុភី និង រឿង សោភ័ណ្ឌ កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ២០១៩ ហើយបានប្រាប់ថាស្លៀកបែបនេះឲ្យវាសមថ្ងៃពិសេសរបស់បង។`
ឡុង សំណាង បានឲ្យដឹងថា មូលហេតុដែលស្លៀកពាក់ស្អាតប្លែកខុសពីរាល់ដងនេះ គឺដើម្បីមកឲ្យទឹកសិស្សច្បង ឡុង សុភី និងជាការលើកទឹកចិត្ត ឲ្យកម្លាំងចិត្តដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ។
អ្នកប្រដាល់ដើមកំណើតមកពីខេត្តត្បូងឃ្មុំ រូបនេះបន្ថែមទៀតថា មូលហេតុម្យ៉ាងទៀតនោះ ស្លៀកស្អាតបែបនេះគឺដើម្បីចាំថតរូបនៅពេលសិស្សច្បង ឡុង សុភី ឈ្នះខ្សែក្រវាត់ គិតដូច្នេះហើយបានសម្រេចចិត្តស្លៀកពាក់ដូចនេះទៅ។
រំលឹកដែរថា កីឡាករ ឡុង សំណាង ថ្ងៃប្រកួតផ្ដាច់ព្រ័ត្ររបស់ ឡុង សុភី និង រឿង សោភ័ណ្ឌ កាលពីថ្ងៃសៅរ៍ ទី១៤ កញ្ញា ២០១៩ កន្លងទៅនេះគេពាក់អាវធំខាងក្រៅ សាច់ក្រណាត់ពណ៌ត្នោតចាស់ និងអាវយឺតខាងក្នុង រួមទាំងខោខោវប៊យជើងវែង៕
“អត្ថបទ៖ នួន ស៊ីណា Credit: Sabay`
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង