ការប្រកួតប្រដាល់គុនខ្មែរវគ្គព្រ័ត្រនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍ CNC កាលពិថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅរវាងកីឡាករ មុឺន មេឃា នឹងអ្នកព្រដាល់មកពីប្រទេសថៃ លីង លំ មានការគាំទ្រជាខ្លាំងពីសំណាក់អ្នកចូលទស្សនានៅទីនោះដោយ មេឃា ជាអ្នកគ្រងខ្សែក្រវ៉ាត់វគ្គផ្តាច់ព្រ័ត្រ។
`

អ្នកបដាល់ម៉ឺន មេឃា​ មកពីក្លឹបក្រសួងសេដ្ខកិច្ចនឹងហិរញ្ញវត្ថុ មានបទពិសោធន៍ប្រកួតបាន៤៣ដង ឈ្នះ៣៨ដង ចាញ់៤ដង ហើយក៏ធ្លាប់ផ្តួលគូរប្រកួតអោយសន្លប់តាមបច្ចេកទេសបាន១៤ដង ដែលមានគ្រូបង្ហាត់លោកអេ ភូថង ជាឪពុកផងដែរ បានឡើងមកប្រកួតជាមួយកីឡាករថៃ លីងលំ ប៉យុទ្ធភូមិ មកពីក្លឹប ប៉យុទ្ធភូមិ ដែលមានបទពិសោធន៍ប្រកួតជាច្រើនដងដូចគ្នា​​(ច្រើនជាងខ្មែរ ៧៨ដង) ហើយក៏ធ្លាប់បានផ្តួលគូរប្រកួតជាច្រើនដងផងដែរ​។


អ្នកប្រដាល់ទាំងពីររវាង មេឃា នឹង លីងលំ នៅក្នុងទឹកទី១​ បានត្រឹមតែវាយធ្វើតេស្តគ្នាប៉ុណ្ណោះ បន្តដល់ទឹកទី២ កីឡាករទាំងពីរ បានវាយលុកគ្នាទៅវិញទៅមកដោយមិនញញើតគ្នាសោះ ដោយមានការប្រើក្បាច់វាយប្រហារគ្នារាងៗខ្លួន ចាក់ជង្គង់គ្នាទៅវិញទៅមក ហើយសំរាប់ការប្រយុទ្ធគ្នានេះបន្តរហូតដល់បញ្ចប់ទឹកទី៥ ដោយអជ្ញារ្យកណ្តាលសំរេចអោយកីឡាករគុនខ្មែរយើង ម៉ឺន មេឃា បានឈ្នះអ្នកប្រដាល់ លីងលំ ប៉យុទ្ធភូមិ (ថៃ) ដោយពន្ទុ នឹងទទួលបានពានរង្វាន់ នឹងខ្សែក្រវ៉ាត់ ព្រមទាំងទឹកប្រាក់៦០០០ដុល្លាផងដែរ៕


ចង់ដឹងថាក្រកួតវាងអ្នកទាំងពិរនេះល្អមើលយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង