អាំ សុវណ្ណារ៉ាត់ គឺជាប់ជាកីឡាករល្អប្រចាំការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បន្ទាប់ពីរូបគេសង្គ្រោះ ២ គ្រាប់ក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។ ជាលទ្ធផល ទាត់៦គ្រាប់ម្នាក់ ក្រុម ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោន ៥-៤ បន្ទាប់ពីលទ្ធផល ៩០ នាទីស្មើ ០-០។ សុវណ្ណារ៉ាត់ មានកំណត់ត្រាឈ្នះពានជាមួយ ស្វាយរៀងរហូតដល់ ៥ ដង ពោលគឺ ពានសម្ដេច ៤ ដង និង ពានលីគកំពូលម្ដង បន្ទាប់ពីឡើងលេងឈុត A នៅឆ្នាំ ២០១០។
អ្នកចាំទីវ័យ ២៥ ឆ្នាំបានប្រាប់អំពីការសង្គ្រោះបាល់ថា៖ «ការសង្គ្រោះពីរគ្រាប់ហ្នឹង ខ្ញុំព្យាយាមមើលគេស៊ុតបង ។ ដល់ពេលគេស៊ុតក៏ចាប់បានទៅ។ បាល់ របស់សឿត បារាំង ខ្ញុំសម្រេចលោតទៅស្ដាំ ហើយ បាល់របស់ ប្រាក់ ធីវ៉ា ខ្ញុំគិតថាមកឆ្វេងហើយ ក៏ត្រូវតែម្ដង»។
ការជួយសង្គ្រោះពីរគ្រាប់នេះ ត្រូវបានគណៈកម្មការផ្ដល់ពិន្ទុខ្ពស់ និងក្លាយជាកីឡាករល្អប្រចាំការប្រកួត បន្ទាប់ពីជួយឲ្យ ព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្ដាច់ព្រ័ត្រលើកទី ៧ នៅពានសម្ដេច ហ៊ុន សែន។ វគ្គផ្ដាច់ព្រ័ត្រ រវាង ព្រះខ័នរាជស្វាយរៀង និង បឹងកេត នឹងត្រូវប្រកាសនាពេលក្រោយ។
គួរដឹងដែរ អាំ សុវណ្ណារ៉ាត់ ឡើងលេងឈុត A ព្រះខ័នរាជស្វាយរៀងនៅឆ្នាំ ២០១០។ គេបានឈ្នះពានសម្ដេច ហ៊ុន សែន ជាមួយព្រះខ័នរាជស្វាយរៀង ចំនួន ៤ ដង រួចហើយឆ្នាំ ២០១១, ២០១២, ,២០១៥ និង ២០១៧។ ចំណែក លីគកំពូលវិញ រូបគេរួមចំណែកជាមួយក្រុម ឈ្នះ ម្ដងនៅឆ្នាំ ២០១៣៕
វីដេអូ សង្គ្រោះបាល់របស់ សុវណ្ណារ៉ាត់៖
ដោយ SR រូបថត៖ CNCC sportrefresh.com
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង