អ្នកលេងជើងកន្ត្រៃហោះ ប៉ះអតីតជើងខ្លាំងម្ចាស់ខ្សែក្រវាត់៣​ គឺកីឡាករ តក់ សោភ័ណ្ឌ ធ្វើការប្រកួតជាមួយនឹងដៃគូរចាស់ ទេស សំខាន់ នៅស្ថានយ៍ទូរទស្សន៍ប៉ុស្ត៍ Bayon ស្ទឹងមានជ័យ នៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅកក្រើកពេញសង្វៀន។

អ្នកប្រដាល់គុនខ្មែរតក់​ សោភ័ណ្ឌ​​​​​ មក​ពី​ក្លិប​​​​​អេ​​ភូ​ថង​​​​កីឡា ​បានធ្វើការប្រកួតគ្នាជាថ្មីម្តងទៀត(គូរសងសឹក)ជាមួយនឹងជើងខ្លាំង​ ទេស សំខាន់ មកពីក្លឹបកីឡាប្រដាល់កងពលតូចលេខ៧០ ដែលបានឈ្នះ សោភណ្ធ័ ប្រកួតកាលពី​​ថ្ងៃទី១៦ ខែសីហាកន្លងទៅ​ ឡើងមកប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ដោយនៅក្នុងទឹកទី១ នឹងទី២ ពួកគេក្រាន់តែជ្រលរគ្នា​ នឹងទាត់ទៅវិញទៅមកប៉ុណ្ណោះ។

លុះដល់ចូលទឹកទី៣ ជើងខ្លាំងម្ចាស់ខ្សែក្រវាត់៣​ កីឡាករ តក់ សោភ័ណ្ឌ បានទាត់ទៅលើ សំខាន់ជាច្រើនជើងតែមិនធ្វើអោយមានរបួសទេ ប៉ុន្តែបានប្រយុទ្ធវាយបកគ្នាទៅវិញទៅមក ហើយនៅក្នុងទឹកនេះដែរអ្នកប្រដាល់ សំខាន់ ត្រូវ ភណ្ឌ័ វាយចំគោលដៅច្រើន នឹងដួលម្តងផងដែរតែអជ្ញារ្យកណ្តាល់មិនបានរាប់នោះទេ។

ការប្រយុទ្ធគ្នាបន្តចូលដល់ទឹកទី៤ នឹងទី៥ អ្នកប្រដាល់ទាំងពិរ មានប្រុងប្រយ័ត្នគ្នារៀងៗខ្លួន ហើយក៏វាយសំរុកគ្នាខ្លាំងខ្លាណាស់ដែរ ប៉ុន្តែ តក់​ សោភ័ណ្ឌ​​​​​ ធ្វើបានល្អជាងដោយសារគាត់បានហាត់ក្បាច់ល្បុក្កតោ នឹងចេញស្នៀតការពារបានល្អ ការប្រកួតនេះបន្តរហូតដល់បញ្ចប់ទឹកទី៥ដែលជាទឹកចុងក្រោយ ដោយគ្នានខាងណាសន្លប់ អជ្ញារ្យកណ្តាលសំរេចអោយម្ចាស់ខ្សែក្រវាត់៣​ គឺកីឡាករ តក់ សោភ័ណ្ឌ ជាអ្នកឈ្នះ ទេស សំខាន់ ដោយពិន្ទុ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង