អ្នកប្រដាល់គុនខ្មែរ គឹម វាសនា បាននិយាយថា អាជីពជាអ្នកប្រដាល់នេះ ធ្វើឲ្យរូបគេមានជីវភាពធូរធារជាងមុន និងកែប្រែពីការដើរលេងអត់សូវមានប្រយោជន៍ទៅជាការហ្វឹកហាត់វិញ។
គឹម វាសនា បានឲ្យដឹងថា មុនដំបូងរូបគេជាកម្មកររោងចក្រម្នាក់នៅម្ដុំផ្សារជម្ពូវ័នអំឡុងឆ្នាំ ២០០៧ -២០០៨។ កាលនោះប្រាក់ខែបានត្រឹម ២០០-៣០០ដុល្លារប៉ុណ្ណោះ អាស្រ័យលើការថែមម៉ោង។ ពេលធ្វើការរោងចក្រអ្នកប្រដាល់រូបនេះ មានជីវភាពសូវជាធូរធារនោះឡើយ ហើយថែមទាំងចំណាយពេលអត់ប្រយោជន៍ច្រើនដូចជាដើរលេង និងផឹកស៊ីថែមទៀត។
ជើងខ្លាំងខាងលើនេះ បានស្គាល់មិត្តភ័ក្ដិធ្វើការជាមួយជាអ្នកហាត់ ក៏ទាក់ទង់រហូតបានសុំគ្រូប្រដាល់ទ័ពពិសេសឆត្រយោង ៩១១ ហ្វឹកហាត់ប្រដាល់ដល់សព្វថ្ងៃនេះតែម្ដង។ អាជីពថ្មីនេះធ្វើឲ្យរូបគេកែប្រែបានច្រើន ប្រាក់ចំណូលកើនឡើងជាងពេលមុន ខែខ្លះលោតដល់ ៥០០ដុល្លារក៏មានដែរ។ គឹម វាសនា ជាកីឡារកមកពីក្លឹបប្រដាល់ទ័ពពិសេសឆត្រយោង ៩១១ មកដល់ពេលនេះចូលប្រឡូកក្នុងវិស័យប្រដាល់ប្រហែល ៣-៤ ឆ្នាំមកហើយ។ កីឡាកររូបនេះក៏ជាម្ចាស់ជយលាភី TV5 knock Out Series By Kcement ផងដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ៣៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង