លោក ហ៊ុន ច័ន្ទរាជ្យ អគ្គលេខាធិការសហព័ន្ធគុនចម្រុះ MMA កម្ពុជា ថាឥលូវនេះសហព័ន្ធមានដៃគូសហការមួយទៀតហើយ គឺក្លឹបហាត់ប្រាណ The Place វាបានសម្រួលដល់ការហ្វឹកហាត់ និងជីវភាពកីឡាករមួយកម្រិតទៀត។
អគ្គលេខាធិការខាងលើនេះបានឲ្យដឹងថា សហព័ន្ធបានសហការគ្នាជាមួយក្លឹបហាត់ប្រាណខាងលើនេះយូរដែរហើយ លើសពីនេះទៀតឥលូវសិស្ស MMA អាចទៅហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនមុនចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ។
អ្នកជំនាញ MMA រូបនេះបន្ថែមទៀតថា ក្លឹបខាងលើនេះគឺមានសម្ភារគ្រប់គ្រាន់ និងមានគ្រូៗជំនាញតាមផ្នែកនិមួយៗដូចជាគ្រូកម្លាំង និងគ្រូបច្ចេកទេសមួយចំនួនទៀត ហើយការហូបចុកគឺត្រឹមត្រូវតាមស្តង់ដារថែមទៀតផង ដូច្នេះជួយបានច្រើន។ ក្រៅពីការហ្វឹកហាត់ កីឡាករ MMA កម្ពុជាអាចជួយបង្ហាត់សិស្សនៅទីនោះបានថែមទៀត ដែលអាចបានចំណូលបន្ថែមទៀត។
រំលឹកដែរថា ក្លឹបហាត់ប្រាណ The Place ដែលសហការជាមួយសហព័ន្ធប្រដាល់ MMA កម្ពុជានេះគឺនៅក្នុងផ្សារ AEON ទី១ ជាន់ទី៤៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង