ការប្រកួតប្រដាល់សេរីនៅក្នុងទីក្រុមបាងកក នៃកម្មវិធី Muay Thai Super Champ នៅប្រទេសថៃកាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជា គង់ សំបូរ បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ ដេតបាំងក្លាំង ដោយផ្ដួលកីឡាករថៃឲ្យសន្លប់ក្នុងទឹកទី៣។

កីឡាករគុនខ្មែរ គង់ សំបូរ អាយុ២៤ឆ្នាំ កម្ពស់១.៦៧ម៉ែត្រ ទម្ងន់៦៣គីឡូក្រាម ដោយធ្លាប់ប្រកួតគុនខ្មែរ បាន៥៨ដង ឈ្នះ៤៥ដង ចាញ់១១ដង ស្មើ២ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន១៥ដង ជាសិស្សមកពីក្លឹបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជាសិស្សគុនរបស់លោកគ្រូ ធន់ សុភា។

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម។ ចាប់ផ្ដើមទឹកទី១ភ្លាម ទាំងកម្ពុជា និងថៃមិនបង្អង់យូរបានសម្រុកគ្នាខ្លាំងៗដែលបានធ្វើឲ្យការប្រកួតជក់ចិត្តមែនទែន។ ចូលដល់ទឹកទី២ សំបូរ បានវាយកីឡាករថៃឲ្យបែកឈាម ប៉ុន្តែត្រូវកីឡាករថៃប្រើកណ្ដាប់ដៃវាយឲ្យលោកអាជ្ញាកណ្ដាលរាប់វិញ។ យ៉ាងណានៅទឹកទី៣ កូនសិស្សលោកគ្រូ ជា រឹទ្ធិ បានផ្ដួលកីឡាករថៃឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង៕

ចង់ឃើញ ការប្រកួតនោះ បុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង