អ្នកទាំងអស់គ្នាដឹងហើយថាប្រទេសកម្ពុជារបស់យើងគឺមានការពេញនិយមណាស់ទៅលើវិស័យកីឡា បើយោងតាមការបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីព្រឹកមិញនេះគឺ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ត្រូវបាន FFCបញ្ជូនឈ្មោះចូលរួមជាបេក្ខភាពប្រកួតប្រជែង កីឡាករយុវជនល្អប្រចាំឆ្នាំ ប្រចាំតំបន់អាស៊ីក្នុងកម្មវិធី AFC Annual Award 2019។

សូមបញ្ជក់ផងដែរថា មានវ័យត្រឹម១៧ឆ្នាំ សៀង ចន្ធា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ និងមានឱកាសរកគ្រាប់បាល់ ក្នុងការប្រកួតជើងទី១ ជាមួយប៉ាគីស្ថាន វគ្គជម្រុះជុំទីមួយ FIFA World Cup Qatar 2022 ខណៈជើងទីពីរគេក៏បានបញ្ជូនឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១គ្រាប់ផងដែរ។

គួរំលឹកផងដែរថា សម្រាប់ការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup 2022 របស់កម្ពុជា ២ប្រកួតកន្លងមកនេះ ពេលនេះកីឡាករម្នាក់នេះ ត្រូវបានលោក Felix ដាក់ឲ្យលេងទាំង ២ប្រកួត ខណៈការប្រកួតជាមួយបារ៉ែន គេបានចូលលេងនៅក្នុងជម្រើសដំបូងថែមទៀត។

អត្ថបទដោយ៖ លោក ប៊ុត ហេង ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) Credit: den-sharing.com

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង