ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា នឹងអនុញ្ញាតិអោយអ្នកគាំទ្រកីឡាបាល់ទាត់ជានារីចំនួន ៣៥០០នាក់អោយទស្សនាការប្រកួតជម្រុះសម្រាប់វិថីឆ្ពោះទៅកាន់ FIFA World Cup ឆ្នាំ២០២២ ដែលជើង ខ្លាំងនៅអាស៊ីខាងកើតមួយនេះនឹងត្រូវប្រកួតជាមួយកម្ពុជានៅឯកីឡដ្ឋាន Azadi នៃទីក្រុងTehran នាថ្ងៃទី១០ ខែតុលា ២០១៩ខាងមុខនេះ។

អ៊ីរ៉ង់បានធ្វើការហាមឃាត់ស្ត្រីអ្នកគាំទ្រដែលចូលរួមព្រឹត្តិការណ៍កីឡាបុរស បន្ទាប់ពីអ្នកគាំទ្រស្រីម្នាក់ឈ្មោះ Sahar Khodayari ទទួលមរណភាពនាពេលថ្មីៗនេះ បន្ទាប់ពីបានដុតខ្លួនឯងក្រោយត្រូវបានចាប់ខ្លួនពីបទព្យាយាមប្រឆាំងនឹងការហាមឃាត់នេះ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់បានរាយការណ៍ថា: ដោយអនុលោមតាមការសន្យារបស់សហព័ន្ធកីឡា បាល់ទាត់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (FFIRI) និងតម្រូវការជាក់ស្តែងរបស់ FIFA ស្ត្រីអ៊ីរ៉ង់អាចចូលរួមការប្រកួតជាមួយប្រទេសកាន់សាសនាអ៊ីស្លាមគឺឥណ្ឌូនេស៊ីផងដែរ។

ការិយាល័យលក់សំបុត្រដំបូងបានបម្រុងទុកផ្នែកមួយសម្រាប់ស្ត្រី ប៉ុន្តែសំបុត្របានលក់អស់មិនដល់មួយម៉ោងផង ខណៈពេលផ្នែកបន្ថែមចំនួន៣ ត្រូវបានបម្រុងទុកកៅអីទាំងនោះត្រូវបានលក់ចេញភ្លាមៗ មានន័យថាវត្តមានរបស់អ្នកគាំទ្រអ៊ីរ៉ង់ជាស្រីចំនួន ៣.៥០០នាក់និងមានវត្តមានក្នុងការប្រកួតនេះ។

ពហុកីឡដ្ឋាន Azadi ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះ World Cup ជាមួយនឹងក្រុមប្រទេសអាស៊ានមានកៅអីសម្រាប់អ្នកទស្សនាប្រមាណ ១០០,០០០នាក់។ ក្រុម Iran ក្រោមការដឹកនាំរបស់ Marc Wilmots បានយកឈ្នះហុងកុង ២-០ ក្នុងការប្រកួតជម្រុះបើកឆាក និងការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ២០២៣ ជុំទី២ ខណៈកម្ពុជាប្រកួតជម្រុះទទួលលទ្ធផលស្មើហុងកុង ១-១ មុនពេលចាញ់បារ៉ែន ១-០ នៅស្តាតអូឡាំពិកនាទីក្រុងភ្នំពេញ។

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង