អ្នកចាំទី Hugo Lloris ដែលជាប្រធានក្រុមនៃក្រុម Tottenham Hotspur នឹងមិនតម្រូវឲ្យទទួលការវះកាត់ទៅលើកែងដែលភ្លាត់ ដែលរូបគេបានជួបប្រទះ ក្នុងការប្រកួតកាលពីចុងសប្តាហ៍ឡើយ ប៉ុន្តែ អ្នកចាំទីរូបនេះ ត្រូវបានប្រកាសថា នឹងត្រូវអវត្តមានរហូតដល់ខែមករា ដោយសារតែរបួសដាច់សរសៃ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃចន្ទ។

Lloris បានជួបបញ្ហារបួស ក្នុងពេលក្រុម Tottenham បានរងបរាជ័យ ៣-០ ក្នុងការប្រកួតក្របខ័ណ្ឌលីកនៅលើទឹកដីក្រុម Brighton & Hove Albion កាលពីថ្ងៃអាទិត្យ។ អ្នកចាំទីអន្តរជាតិបារាំងវ័យ៣២ឆ្នាំរូបនេះ បានដួលធ្លាក់យ៉ាងខ្លាំងនៅពីមុខទីរបស់គេ ក្នុងពេលរូបគេបានព្យាយាមសង្គ្រោះបាល់ស៊ុតបាល់របស់កីឡាករ Neal Maupay ក្រោយពីបានបញ្ជូនបាល់ធ្លាក់ចំពីមុខរបស់ខ្សែប្រយុទ្ធនៃក្លិប Brighton រូបនេះ។

រូបគេបានទទួលការព្យាបាលដោយក្រុមបុគ្គលិកពេទ្យរយៈពេល៦នាទីនៅលើទីលានប្រកួត នៅមុនពេលសែងចេញ ស្របពេលដែលរូបគេក៏ទទួលបានជំនួយពីខ្យល់អុកស៊ីសែនផងដែរ។ ក្លិប Spurs បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការពិនិត្យផ្សេងៗបានបង្ហាញថា បើទោះបីការវះកាត់មិនត្រូវបានតម្រូវឲ្យធ្វើឡើងក៏ដោយ។

ប៉ុន្តែប្រធានក្រុមរបស់យើង បានរបួសសរសៃកែងដៃ និងមិនត្រូវបានរំពឹងទុកថា នឹងវិលចូលលេងវិញ នៅមុនពេលបញ្ចប់ឆ្នាំ២០១៩ ឡើយ»។ ក្លិបបានបន្ថែមទៀតថា៖ «Hugo បច្ចុប្បន្ន ទទួលបានការអបដៃរបស់គេ ហើយនិងត្រូវសម្រាកមួយរយៈពេល និងព្យាយាមវិលទៅរកភាពរឹងមាំវិញ ក្រោមការពិនិត្យពីក្រុមគ្រូពេទ្យនៅឯមន្ទីរពេទ្យ Hotspur Way»៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង