បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​មិន​ស្គាល់​ឈ្នះ​សោះ​ពីការ​ប្រកួត​៥លើក​ចុងក្រោយរបស់​ខ្លួន ហើយ​ប្រធានក្រុម Hugo Lloris បាន​ទទួល​ស្គាល់​ថា ក្រុមមាន​រហស្ស​​នាម​ថា Les Bleus មួយ​នេះ បាន​ខ្វះនូវការ​ជឿជាក់ ចាប់​តាំងពីការ​ធ្លាក់​ចេញ​ដ៏​ខក​ចិត្ត​របស់​ពួក​គេ​ពីព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ ក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយមក​ម្ល៉េះ​។

ក្រុម​របស់​លោក Didier Deschamps នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម​​ជម្រើស​ជាតិ​ហ្វាំង​ឡង់នៅ​រាត្រីនេះ ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ដ៏សំខាន់ ក្នុងពូល D ខណៈ​ដែលពួកគេកំពុ​តែ​នាំមុខ ដោយមាន​៩ពិន្ទុ​ពីការ​ប្រកួត​៥លើក ពោល​គឺនាំមុខ​៤ពិន្ទុ​លើ​ក្រុម​​ហ្វាំងឡង់ ដែលនៅ​សល់​២​ប្រកួតក្នុង​ដៃ​។ ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោកមួយនេះ នឹង​ព្យា​យាម​​ចៀស​ឲ្យ​ផុត​​ការភ្លាត់​ស្នៀត ខណៈ​ដែលពួកគេ​បាន​ជួប​ប្រទះ​រួចជាស្រេច​ក្នុងការ​ប្រកួត​២លើក​មុន តាមរយៈ​ការ​បញ្ចប់​ក្នុង​លទ្ធផល​​ត្រឹម​ស្មើ ១-១ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​បូស្នី និង​អ៊ុយក្រែន​។ Lloris បាន​ប្រាប់​សន្និ​សីទ​សារព័ត៌​មាន​កាលពីថ្ងៃ​ចន្ទ​ថា៖ «យើង​ដឹង​ថា យើង​កំពុង​តែ​ស្ថិតក្នុ​ស្ថានភាពលំបាក ដែល​ប្រហែល​ជា​មិនដូច​ករណី​ នៅមុន​ពេល​ការ​ប្រកួត​ជា​មួយនឹងអ៊ុយក្រែន កាលពីថ្ងៃ​សៅរ៍ សប្តាហ៍​មុន​ឡើយ​។

ថ្ងៃ​ស្អែក គឺ​ជា​ការ​ប្រកួត​​មួយ​ដែល​មានលក្ខខណៈ​កាន់​តែ​សំខាន់​ជាង​​ការ​ប្រកួត​មុន​ទៅ​ទៀត​។ យើង​ត្រូវ​តែ​​បង្កើត​ការ​ជឿជាក់​ឡើង​វិញ​។ វា​នឹង​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​រាត្រីនេះ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia