Christian Lee ឬ រហស្សនាមថា «The Warrior» មានផ្នត់គំនិតសាមញ្ញក្នុងការប្រកួតមួយថា រូបគេតែងតែត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។ ម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion ទទួលសំណើកាលសប្ដាហ៍មុនដើម្បីតតាំង Saygid Guseyn Arslanaliev ឬ «Dagi» ក្នុងវគ្គផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship នៅសង្វៀន ONE: CENTURY PART I នាថ្ងៃអាទិត្យទី ១៣ ខែ តុលា ខាងមុខ នៅក្រុងតូក្យូប្រទេសជប៉ុន។

Lee មិនរួញរាក្នុងការជំនួស Eddie Alvarez ដែលមិនអាចប្រកួតបានដោយសារតែរបួស។ មូលហេតុអ្វីបានជា Lee យល់ព្រមទទួលសំណើនេះ ស្របពេលដែល បងស្រីរបស់ខ្លួន Angela Lee ដែលជាម្ចាស់ខ្សែក្រវាត់ Atomweight World Champion ក៏បង្ហាញវត្តមានដែរ។ ONE : ហេតុអ្វីបានជា Lee ទទួលយកការប្រកួតដែលមិនបានព្រាងទុកនេះ?

Christian Lee: អត់មានការប្រកួតខ្សែក្រវាត់ពិភពលោកណាអាចរៀបចំឡើងត្រឹម ២ សប្ដាហ៍នោះទេ ហើយខ្ញុំបានប្រាប់ពួកគេអំពីរឿងនេះ។ ខ្ញុំទទួលការប្រកួត ព្រោះខ្ញុំជឿជាក់ថា កម្រិតខ្សែក្រវាត់ពិភពលោក World Champion ដូចខ្ញុំគឺត្រៀមរួចរាល់គ្រប់ពេល។ ខ្ញុំស្រលាញ់ការតស្តសមត្ថភាពរបស់ខ្ញុំ។ សម្រាប់ខ្ញុំ វាជាការជម្នះនឹងឧបសគ្គមួយ ហើយខ្ញុំបន់ឲ្យដល់ការប្រកួតនេះ។

ONE: ពេលទទួលទូរសព្ទ តើ Lee ត្រូវតែយល់ព្រមប្រកួតឬយ៉ាងណា?
CL: កាលសប្ដាហ៍មុន ប៉ារបស់ខ្ញុំបានទទួលដំណឹងថា Eddie Alvarez របួស។ ខាង ONE ស្វែងរកវិធីដើម្បីឲ្យមានការប្រកួតជំនួស ប៉ុន្តែអត់មានអ្នកណាអាចប្រកួតបានដោយសារបញ្ហាទិដ្ឋាការពីសំណាក់កីឡាករមួយចំនួនដែលពួកគេបានខលរក។ ពួកគេក៏សួរខ្ញុំ ហើយខ្ញុំក៏មិនអាចបដិសេធទេ។ បន្ទាប់មកខ្ញុំក៏អូខេ ក្នុងរយៈពេល៤ម៉ោងក្រោយពីការទទួលទូរសព្ទ។ ទន្ទឹមគ្នានោះ ខ្ញុំក៏បានឆែកជាមួយបងស្រីខ្ញុំ Angela ដើម្បីកុំឲ្យមានបញ្ហាថ្នាំងថ្នាក់សម្រាប់ព្រឹត្តិការណ៍ធំនេះ។ បងស្រីរបស់ខ្ញុំក៏មិនជំទាស់ ហើយប្រាប់ខ្ញុំឲ្យទទួលសំណើទៀតផង។

ONE: តើការរៀបចំយ៉ាងណាដែរ បើមានរយៈខ្លីបែបនេះ?
CL: ខ្ញុំតែងតែហ្វឹកហាត់រហូតជិតមួយឆ្នាំមកនេះ ហើយខ្ញុំសម្រួចក្បាច់គុនខ្ញុំរហូត។ យ៉ាងណាក្ដី ខ្ញុំបានផ្ដោតខ្លាំងបំផុតគឺ បោះជំរំហ្វឹកហាត់របស់ Angela។ រៀងរាល់ថ្ងៃខ្ញុំតែងតែមកដើម្បីធ្វើការជាមួយបងស្រី មើលការហ្វឹកហាត់របស់គាត់ និង មិនផ្ដោតលើការប្រកួតខ្លួនឯងទេ។ ពួកគេខលមកខ្ញុំព្រោះដឹងថា ខ្ញុំតែងតែត្រៀមខ្លួន និង អាចប្រកួតបាន។ ខ្ញុំល្អគ្រប់គ្រាន់ក្នុងប្រកួតទោះប៉ះអ្នកណាក៏ដោយ។ ខ្ញុំនឹងយកឈ្នះកីឡាកររូបណាក៏ដោយក្នុងទម្ងន់ lightweight division។

ONE: តើបញ្ហាប្រឈមអ្វីខ្លះពេលប្រកួតក្នុងទម្ងន់ lightweight?
CL: តាំងពីខ្ញុំប្រកួតក្នុងទម្ងន់ lightweight រាងកាយរបស់ខ្ញុំសម្របបានល្អតាមធម្មជាតិ។ ខ្ញុំមានអារម្មណ៍ល្អ និង ខ្លាំងជាងពីមុន។

ONE: តើ Lee គិតថា «Dagi» គួរតែឈ្នះ World Grand Prix មុនពេលជួបគ្នា?
CL: បាទ ខ្ញុំបានគិតថា គេនឹងឈ្នះ ហើយគេជាគូប្រកួតដ៏គ្រោះថ្នាក់។ គេតែងតែបញ្ចប់គូប្រកួត ហើយមិនទាន់មានកីឡាកររូបណាយកឈ្នះរូបនៅឡើយទេក្នុងការប្រកួតសំខាន់ៗ។ ប៉ុន្តែ រូបគេមិនទាន់ប្រកួតជាមួយខ្ញុំទេ។

ONE: អ្វីជាចំណុចខ្លាំងបំផុត របស់ «Dagi» ហើយ Lee ជឿជាក់ថាអាចបញ្ឈប់គេបានឬទេ?
CL: រឿងពិតរបស់ «Dagi» គឺ គេជាអ្នកលេងក្បាច់គុនដ៏ពិតប្រាកដមួយ។ គេអាចបម្លាស់ទី បានគ្រប់តំបន់នៅលើរេញ។ គេមានកណ្ដាប់ដៃធ្ងន់ ក្បាច់ចំបាប់ល្អ និង មានកម្រិតខ្សែក្រវាត់ខ្មៅជីជិតស៊ូទៀតផង។ សម្រាប់ខ្ញុំ ការប្រកួតនេះជាការប្រកួតដ៏ល្អបំផុតមួយព្រោះមានក្បាច់គុនច្រើនលាចូលគ្នា។ ខ្ញុំជឿថា គ្មានកីឡាកររូបណាធ្វើល្អជាងខ្ញុំឡើយ។

ONE: «Dagi» ទទួលជ័យជម្នះទាំងអស់ ប៉ុន្តែគេធ្លាប់បរាជ័យម្ដងនៅទឹកទី១ តើ Lee យល់យ៉ាងណាចំពោះរឿងនេះ?
CL: ខ្ញុំគិតថាវាជាផលចំណេញរបស់ខ្ញុំទៅវិញ។ ខ្ញុំមានបទពិសោធន៍ច្រើន ហើយ ជួបកីឡាករច្រើនផ្សេងគ្នា។ ខ្ញុំធ្លាប់ចាញ់ពីមុន។ ខ្ញុំឡើងប្រកួត ហើយចាញ់ ប៉ុន្តែខ្ញុំអាចត្រលប់មករកជ័យជម្នះវិញ។ អ្វីដែលសំខាន់នោះ គឺយើងត្រូវរកវិធីដើម្បីយកឈ្នះ និង ដាក់សម្ពាធលើរូបគេ។ ខ្ញុំដឹងថា ខ្ញុំជាគូប្រជែងដ៏លំបាកបំផុតពេលគេតតាំងជាមួយខ្ញុំ។

ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។

កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube:
https://www.youtube.com/user/OneFCMMA។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង