Christian Lee ឬឈ្មោះហៅក្រៅ “The Warrior” ជាម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion។ គេមិនត្រឹមតែជើងខ្លាំងខាងគុនចម្រុះថែមទាំងជាអ្នកគាំទ្រការអានសៀវភៅរឿងកំប្លែងទៀតផង។ ប៉ុន្តែលើសពីននេះទៅទៀតនៅក្នុងសហស្សវត្សថ្មី Lee បានចាប់អារម្មណ៍ទៅនឹងខ្សែភាពយន្តជាច្រើនដែលល្អមើលជាង box office និងបានផ្ដល់ការកម្សាន្តសម្បូរបែប។ Lee បានប្រាប់អំពីខ្សែភាពយន្តកំពូលទាំង៥ផលិតដោយក្រុមហ៊ុន Marvel ហើយជាខ្សែភាពយន្តដែលខ្លួនពេញចិត្តកន្លងទៅនេះ។

#1 Avengers: Endgame (2019)

ខ្សែភាពយន្តកំពូលស្ថិតក្នុងក្រសែភ្នែករបស់ Lee គឺ Avengers: Endgame ដែលផលិតដោយក្រុមហ៊ុនផលិតខ្សែភាពយន្ត Marvel Cinematic Universe (MCU)។ កីឡាករមកពីក្លិប Evolve MMA និង United MMA បានរំលឹកបែបនេះ៖«វាជាខ្សែភាពយន្តដែលខ្ញុំចូលចិត្តនៅពេលវាចេញបញ្ចាំងជាផ្លូវការ។ វាជាខ្សែភាពយន្តចុងក្រោយដែលល្អបំផុត។ Endgame បញ្ចប់ទៅល្អបំផុត។ វាជារឿងល្អមើលបំផុត និងខ្សែភាពយន្តធំបំផុត។ ខ្ញុំមិនរំពឹងថាតួអង្គអាចត្រលប់មករួមរស់ជាមួយគ្នាបាននោះឡើយ»។ ឈុតដក់ក្នុងអារម្មណ៍បំផុតពេលលាគ្នារបស់ Tony Stark(Iron Man)។ Lee សង្កត់ធ្ងន់៖«វាធ្វើឲ្យខ្ញុំរំជើបរំជួលស្ទើរស្រក់ទឹកភ្នែក»។

#2 Iron Man (2008)

រឿង Iron Man ត្រូវបានសម្ពោធជាផ្លូវការដោយក្រុមហ៊ុន MCU។ Lee ក៏ពេញចិត្តរឿងនេះ ជាពិសេសស្រលាញ់ការដើរតួរបស់ Downey Jr។ Lee ពន្យល់បែបនេះ៖«ខ្ញុំគិតថា គេធ្វើបានល្អណាស់ក្នុងការដើរតួឈុតឆាកគ្រប់រឿង។ គេធ្វើឲ្យខ្ញុំតាមដានតាំងពីដើមដល់ចប់។ គេដើរតួល្អខ្លាំងណាស់ និង ពេញចិត្តអ្វីដែលគាត់ធ្វើពេញមួយជីវិតក្នុងអាជីព»។ ហេតុផលមួយទៀត “The Warrior” ក៏បានទាក់ចិត្តខ្សែភាពយន្ត Iron Man ខ្លាំងជាពិសេសតួអង្គ Jeff Bridges ដើរតួជា Obadiah Stane(Iron Monger)។ ម្ចាស់ខ្សែក្រវាត់រូបនេះស្រលាញ់ការសម្ដែងលើការពិតជាក់ស្ដែង នៃសាច់រឿងដូចជាតួអង្គជាប់ក្នុងរណ្ដៅ និង មានឈុតច្រើនទៀត។

#3 X-Men (2000)

វាជារឿងលំដាប់ទី៣សម្រាប់ចំណូលចិត្តរបស់ Lee។ វាជារឿងទទួលការចាប់អារម្មណ៍ជាសកល។ ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកបង្ហើបយ៉ាងដូច្នេះ៖«ខ្ញុំចូលចិត្តរឿងនេះជាជាងការថតនៅ 2011’s First Class, 2014’s Days of Future Past ហើយ Magneto គឺជារឿងបែបកំប្លែងល្អបំផុតមួយរបស់ក្រុមហ៊ុន Marvel»។ Lee ដែលមានបងស្រី Angela ម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Champion ក៏បានសរសើររឿង X-Men និង Wolverine ថាល្អមើលផងដែរ។ Lee បន្តថា៖«មូលហេតុដែលខ្ញុំចូលចិត្តព្រោះយើងកើតមកត្រូវតែមានកម្លាំងខ្លាំងក្លា។ នេះជារឿងដែលម្នាក់ៗសុទ្ធតែចង់បានដូច្នេះ»។

#4 Thor: Ragnarok (2017)

រឿងល្អមើលលំដាប់ទី៤របស់ Lee គឺ Thor: Ragnarok ដែលមានផលិតករឈ្មោះ Taika Waititi។ «ឈុតឆាកនានាគួរឲ្យភ័យខ្លាច ហើយរបៀបវ៉ៃគ្នាកាប់ចាក់ក៏ព្រឺព្រួចទៅទៀតផង។ ពួកគេដាក់បញ្ចូលតួអង្គច្រើននិងលេចធ្លោ»។ Lee ថ្លែងបែបនេះ។ តួអង្គ Loki ធ្វើឲ្យកីឡាករសិង្ហបុរីចាប់អារម្មណ៍មិនតិចនោះឡើយ។ ម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion ពិពណ៌នា ៖«Loki ត្រូវគេចាប់អារម្មណ៍ខ្លាំងព្រោះគេជាបងប្អូនប្រុសរបស់ Thor ដែលជាតួអង្គកាចសាហាវ ប៉ុន្តែពេលខ្លះគេក៏ធ្វើល្អដែរ។ ពេលខ្លះអ្នកមិនដឹងថាជាមនុស្សល្អ ឬ អាក្រក់ឡើយ។ ខ្ញុំគិតថា [Chris Hemsworth] បានធ្វើការងារល្អមែនទែន។ គេដើរតួអង្គ Thor ហើយ Robert Downey Jr ដើរតួIron Man។ នេះជាការដើរតួដ៏ល្អ»។

#5 Black Panther (2018)

Black Panther ដែលត្រូវគេចាក់បញ្ចាំងឆ្នាំ២០១៨ ផលិតដោយផលិតករ Ryan Coogler។ Lee ពិតស្ញប់ស្ញែងចំពោះខ្សែភាពយន្តនេះ។ Lee បញ្ជាក់បែបនេះ៖«Black Panther ជាខ្សែភាពយន្តក្នុងចំណោមខ្សែភាពយន្តល្អបំផុតនៅរដ្ឋ Hawaii។ វាមានភាពខុសប្លែកពីភាពយន្តផ្សេង។ ពួកដាក់បញ្ចូលវប្បធម៌របស់ជនជាតិអាហ្វ្រិក។ ក្នុងនោះក៏មានបញ្ចូលក្បាច់គុនផងដែរ»។ Lee រៀបរាប់៖«ការដាក់ចូលក្បាច់គុនបែបនេះល្អណាស់ មានឈុតវ៉ៃគ្នា ពិតជាល្អមែន។ ពួកគេនិយាយអំពីការពិត»។
«ខ្ញុំចូលខ្សែភាពយន្តមានវប្បធម៌ច្រើន អំពីភូមិសាស្ត្របូកទាំង បច្ចេកទេសវិទ្យាទៀតផង។

ការបញ្ចូលគ្រប់រសជាតិ គឺពិតជាអស្ចារ្យណាស់។ ការដាក់បញ្ចូល អាហ្វ្រិក អាមេរិក និង អាស៊ី រឹតតែអស្ចារ្យទៀត។ រឿង Hollywood សំដៅលើអាមេរិក ប៉ុន្តែ បើចម្រុះជាតិសាស្ត្រ និងវប្បធម៌ វាពិសេសណាស់»។ ម្ចាស់ខ្សែក្រវាត់ ONE Championship បន្ថែម៖«តួអង្គផ្សេងគ្នាក្នុងភាពយន្តគឺជារឿងពិសេសមួយ។ ខ្ញុំស្រលាញ់ភាពយន្តមានជាតិសាសន៍ផ្សេងគ្នាព្រោះមានទេពកោសល្យផ្សេងគ្នា។ វាមិនបញ្ហានោះទេចំពោះពណ៌សម្បុរ។ បើអ្នកជាតួអង្គល្អ គឺ ល្អហើយ។ ខ្ញុំស្រលាញ់នឹងការសម្ដែងចម្រុះជាតិសាសន៍»។

កុំភ្លេចទស្សនា កម្មវិធីប្រកួត បន្តបន្ទាប់របស់ស្ថាប័ន ONE Championshipរយៈ Facebook,Twitter, YouTube, និង ONE Super App៕

អត្ថបទ៖ ស៊ីធី