ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងអ៊ីរ៉ាក់ ក្នុងលទ្ធផល ៤-០ ការពីថ្ងៃអង្គារ៍ ទី១៥ ម្សុិលមុិញក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2022 នៅពហុកីឡដ្ឋានជាតិ។
ការប្រកួតវគ្គជម្រុះពានរង្វាន់នេះ ក្រុមកម្ពុជា នៅតង់ទី១ បានលេងតាមក្បួនដែលខំព្យាយាមហ្វឹកហាត់អស់មួយរយ: ប៉ុន្តែគួរឱ្យសោកស្ដាយ ដោយការតែតបាល់ចូល២គ្រាប់ ពីសំណាក់កីឡារបស់ក្រុមអ៊ីរ៉ាក់។ ចូលដល់តង់ទី២ កម្ពុជាក៏មិនទប់រហូតដែរ ពោលគឺមានឱកាសវាយបកជារើយៗ ប៉ុន្តែគួរឱ្យស្ដាយមិនអាចទម្លាយសំណាញ់ទីបានឡើយ។ ផ្ទុយទៅវិញ ត្រូវក្រុមអ៊ីរ៉ាក់បន្ថែមបាន២គ្រាប់ទៀត។ ចប់លទ្ធផល ក្រុមកម្ពុជាចាញ់ក្នុងលទ្ធផល ៤-០។
លោក Felix ក្រោយចប់ការប្រកួតបានបញ្ជាក់ថាក្រុមទាំងមូលធ្វើបានល្អហើយក្នុងការប្រកួតនេះ។ ពួកគេបានអភិវឌ្ឍខ្លួនច្រើន និងមានបាល់លេង ក៏ដូចជាឱកាសស្វែងរកគ្រាប់បាល់ផងដែរ។ តែគួរឱ្យស្ដាយមិនទាន់មានសំណាងស្វែងរកគ្រាប់បាល់។ លោកសប្បាយចិត្តពេលឃើញក្រុមរីកចម្រើនទៅមុខដូច្នេះ។ ចំណែកឯលោក Srečko Katanec គ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ាក់ បានបញ្ជាក់ថាក្រុមរបស់លោកគួរតែរកគ្រាប់បាល់បានច្រើនជាងនេះទៅទៀត ព្រោះបានដាក់គំនៀបនិងបង្កើតឱកាសជាច្រើន។
កម្ពុជា លេងក្នុងវគ្គជម្រុះនេះបាន៤ប្រកួតមកហើយ មាន១ពិន្ទុ ដោយស្មើក្រុមហុងកុង បន្ទាប់មកចាញ់ក្រុមបារ៉ែន ១-០ ចាញ់អ៊ីរ៉ង់ ១៤-០ និងចាញ់ក្រុមអ៊ីរ៉ាក់ ៤-០៕
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង