សិស្សប្អូនរបស់ ឈិត សេរីវណ្ណថង គឺ ស៊ន រ៉ាគីម បានឡើងទៅជុំទី៣ ពានរង្វាន់ TV5 បន្តទៀតហើយ ក្រោយឈ្នះកីឡាករ ស៊ឹម ប៊ុនឆៃ ខណៈជុំបន្ទាប់នេះត្រូវប៉ះ កូយ ឡាយ។
ស៊ន រ៉ាគីម នៅតែធ្វើបានល្អពីមួយវគ្គទៅមួយវគ្គ តាមរយៈការខំប្រឹងប្រែងហ្វឹកហាត់ និងត្រៀមខ្លួនបានល្អមុនការប្រកួតនីមួយៗ។ សម្រាប់វគ្គជម្រុះជុំទី២ ពានរង្វាន់ TV5 កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ជើងខ្លាំងមកពីបន្ទាយមានជ័យរូបនេះរឹតតែធ្វើបានល្អទៅទៀត ដោយប្រើក្បាច់ទាត់ជើងក្រោមបានធ្ងន់ៗរហូតផ្ដួលរៀមច្បង ស៊ឹម ប៊ុនឆៃ ឲ្យបោះបង់ការប្រកួតក្នុងទឹកទី២។
ចំណែកកីឡាករ កូយ ឡាយ ដែលជាបេក្ខភាពដណ្ដើមពានរង្វាន់ TV5 មួយរូបដែរនោះ គឺបានឡើងទៅស្វ័យប្រវត្តិ ប៉ុន្តែមិនបានបញ្ជាក់ថាដៃគូលើសទម្ងន់ ឬបញ្ហាសុខភាពមិនអាចប្រកួតបាននោះទេ។ យ៉ាងណាមិញ សិស្សគុនមកពីឆត្រយោងខាងលើនេះក៏ត្រូវប្រកួតមិត្តភាពខ្មែរ និងខ្មែរ ជាមួយកីឡាករ លីន វិរៈ ផងដែរកាលពីថ្ងៃសៅរ៍នោះ។
រំលឹកដែរថា សង្វៀន TV5 កំពុងតែធ្វើការប្រកួតជម្រុះរកកីឡាករឡើងទៅជុំទី៣ ដែលមានគ្នា៨នាកចុងក្រោយនៃពានរង្វាន់ទម្ងន់ ៦០គីឡូក្រាម។ សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែតុលា ២០១៩ សប្ដាហ៍មុននេះគឺ ស៊ន រ៉ាគីម និង កូយ ឡាយ បានឡើងទៅជុំទី៣បន្តទៀត។ ការប៉ះគ្នារវាងអ្នកទាំងពីរនាក់នេះនៅមិនទាន់បានបញ្ជាក់ថ្ងៃប្រកួតនោះទេ៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង