http://www.ubet368.com/index.php?page=sports

ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមពានរង្វាន់របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ អ្នកប្រយុទ្ធគុនខ្មែរមកពីក្លិបក្រសួងការពារជាតិ ធន់ ចាន់តាក់ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ផេតសាកេត ដោយពិន្ទុ។

ការប្រកួតដណ្ដើមពានរង្វាន់នោះធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ធន់ ចាន់តាក់ និងកីឡាករថៃ ផេតសាកេត បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ។

រឹតតែពិសេសនោះគឺនៅក្នុងការប្រកួត ធន់ ចាន់តាក់ បានវាយកីឡាករថៃ ផេតសាកេត ឲ្យលោកអាជ្ញាកណ្ដាលរាប់ ទេស សារិន រាប់ម្ដងនៅក្នុងទឹកទី៣។ ជាលទ្ធផលបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញ ធន់ ចាន់តាក់ ឈ្នះ ផេតសាកេត ដោយពិន្ទុមិនឯកច្ឆ័ន ៣ទល់នឹង២៕

ចង់ឃើញថាការប្រកួតនោះ កីឡាករទាំងពីរប្រកួតគ្នាជក់ចិត្តយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/