ក្រុមយក្សនៅតំបន់កាតាឡាន់គឺ FC Barcelona នៅតែត្រូវការកីឡាករដើម្បីពង្រឹងតំបន់ ការពាររបស់ខ្លួនខណៈដែលក្រុមបានសម្លឹងឃើញពីលទ្ធភាពកីឡាករខ្សែការពារដើម្បី ធ្វើឱ្យទម្រង់លេងរបស់ក្រុមមានភាពប្រសើរឡើង មុនរដូវកាលក្រោយ២០២០-២០២១ចាប់ផ្តើម។

បើទោះបីជាម្ចាស់ជើងឯកLa Liga បានសម្រេច ចុះហត្ថលេខានាំយក ខ្សែការពារឆ្វេង Junior Firpo ពី Real Betis ក្នុងតម្លៃ ១៨ លានផោនដើម្បីដាក់ល្បងសមត្ថភាពប្រជែងតំណែងកីឡាករដែលមានស្រាប់គឺ Jordi Alba ។ក៏ប៉ុន្តក្លឹប Barcelona នៅតែចង់បានខ្សែការពារឆ្វេងម្នាក់ម្នាក់បន្ថែទៀតដើម្បីពង្រឹងក្រុម ។

យោងប្រភពពីគេហទំព័រ Don Ballon បានចុះផ្សាយថា Barcelona បានសម្លឹងឃើញបេក្ខភាពកីឡាករ មិត្តរួមជាតិ Messi គឺកីឡាករ Nicolas Tagliafico របស់ក្រុមយក្សហូឡង់ Ajax មកកាន់ទឹកដី Camp Nou ស្របពេល Messi ក៏បានផ្តល់សញ្ញាពណ៌បៃតងសម្រាប់ការចុះហត្ថលេខាកីឡាកររូបនេះមករួមក្រុម។

ខ្សែការពារវ័យ ២៧ឆ្នាំរូបនេះ មានតម្លៃខ្លួនប្រមាណ ៣៥លានផោនហើយមិនមែនមានតែ Barcelona មួយទេដែលចង់បាន ពោលគឺមាន ក្រុមបិសាចក្រហម Manchester United និង Chelsea ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចូលរួមប្រជែងផងដែរ។

ប្រភព៖ foxsportsasia