http://www.ubet368.com/index.php?page=sports

អ្នកប្រយុទ្ធគុនខ្មែរមកពីក្លិបតាឡីដំរីមានឬទ្ធិ ដែលជាជើងខ្លាំងអ្នកលេងកែងពិឃាដ ផល សោភ័ណ្ឌ ដោយបានប្រកួតយកឈ្នះលើជើងខ្លាំងឆ្លងដែនមកពីខេត្តបុរីរាំ នៃប្រទេសថៃ គឺអ្នកប្រដាល់ ហ៊្វុនលួង ដោយពិន្ទុក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញនៅលើសង្វៀន។

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ផល សោភ័ណ្ឌនិងកីឡាករថៃ ហ៊្វុនលួង បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាមទាត់ និងដូរដៃគ្នា។ ជាលទ្ធផលបញ្ចប់ការប្រកួតកីឡាករថៃ ហ៊្វុនលួង ចាញ់កីឡាករកម្ពុជា ផល សោភ័ណ្ឌ ដោយពិន្ទុ។

គួរបញ្ជាក់ផងដែរថា នេះគឺជាបរាជ័យលើកដំបូងហើយរបស់ ហ៊្វុនលួង ក្នុងការមកប្រកួតនៅកម្ពុជា ដោយរូបគេធ្លាប់ប្រកួតឈ្នះ និងស្មើជាមួយជើងខ្លាំងកម្ពុជាជាច្រើនដូចជា ឃុន ឌីម៉ា, ផល សោភ័ណ្ឌ, ឡៅ ចិត្រា, ឡុង សំណាង, ផាន់ គ្រាន់ និង ឌុម កែវដា៕

ចង់ឃើញថា ផល សោភ័ណ្ឌ ប្រកួតយ៉ាងជាមួយ ហ៊្វុនលួង នោះសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Credit: khmerlaod

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/