http://www.ubet368.com/index.php?page=sports

ប្រដាល់​ CNC ៖ អ្នកប្រដាល់ជើងខ្លាំងប្រចាំកម្ពុជា មឿន សុខហ៊ុច ដែលមានកំពស់១,៧០មែត្រ បានប្រកួតឈ្នះជើងខ្លាំងរបស់ថៃ យ៉តធួនថង ដែលមានទំងន់៥៣,៥ គីឡូក្រាមដូចគ្នា នឹង​ធ្លាប់ឈ្នះខ្សែក្រវ៉ាត់៦ដង ដោយពិន្ទុកាលពីថ្ងៃសៅរ៍​ ទី១២ តុលា កន្លងទៅ​ក្នុងកម្មវិធីប្រកួតគុនខ្មែរជើងឯកគោជល់ របស់ស្ថានីយ៍ទូរទ្សន៍ CNC ។

កីឡាករ សុខហ៊ុច ដែលធ្លាប់ឈ្នះ៩៥ដង នឹងមានអាយុ២៦ឆ្នាំ បានប្រកួតប៉ះនិង យ៉តធួនថង ធ្លាប់ឈ្នះត្រឹមតែ៧២ដង (២៦ឆ្នាំ) ដោយក្នុងការប្រយុទ្ធពេញ ៥ទឹក អ្នកទាំងពីរបានវាយបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់នៅក្នុង Studio ស្រែកហ៊ោរកញ្ជ្រៀវ អង្រួនពេញសង្វៀន CNC ដោយកីឡាករទាំងពីរព្យាយាមទាត់ វ៉ៃជង្គង់ និងប្ដូរកែងគ្នាយ៉ាងខ្លាំងៗ រហូតដល់បញ្ចប់ការប្រកួតអជ្ញារ្យកណ្តាលសំរេចអោយ មឿន សុខហ៊ុច ឈ្នះយ៉តធួនថង ដោយពិន្ទុ៕

ចង់ដឹងថាការប្រកួតរវាង មឿន សុខហ៊ុច ឈ្នះ យ៉តធួនថង យ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/