http://www.ubet368.com/index.php?page=sports


លោក Ole Gunnar Solskjaer គ្រូបង្វឹក Manchester United បានបញ្ជាក់ថាអ្នកចាំទី David de Gea និង Paul Pogba នឹងខកខានការប្រកួតនៅថ្ងៃអាទិត្យនេះ ជាមួយក្រុមហង្សក្រហម Liverpool ដោយសារតែមានបញ្ហារបួស។

De Gea បានរងរបួសក្រលៀនពេលបំពេញកាតព្វអោយអេស្បាញវគ្គប្រកួតជម្រុះ Euro ២០២០ កាលពីថ្ងៃអង្គារក្នុងជំនួបស្មើស៊ុយអែត ១-១ ស្របពេល Pogba បានខកខានការប្រកួត ៧ លើកចុងក្រោយ ដោយសារបញ្ហាកជើង។ យ៉ាងណាមិញ Man.United រំពឹងថាកីឡាករសំខាន់ ១ចំនួនដូចជាៈ Anthony Martial, Luke Shaw និង Aaron Wan-Bissaka និងអាចចូលមកបង្ហាញខ្លួនក្រោយចាប់ផ្តើមហ្វឹកហាត់ឡើងវិញ។

អវត្តមានរបស់ De Gea មានន័យថា Sergio Romero នឹងបង្ហាញខ្លួននៅលីគកំពូល Premier League លើកដំបូងរបស់ខ្លួននៅរដូវកាល ២០១៩-២០២០ ក្រោយពីកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះតែងតែបង្ហាញខ្លួន ក្នុងពានរង្វាន់ Europa League និង Carabao Cup ប៉ុណ្ណោះ។
ប្រភព៖ futaa

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/