http://www.ubet368.com/index.php?page=sports

មហិច្ឆតាលើកពាន មុនបិទរដូវកាល នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ របស់ក្រុមមិនទាន់ស្គាល់ការចាញ់សោះ ព្រះខ័នរាជស្វាយរៀង អាចនឹងកើតឡើង នៅថ្ងៃអាទិត្យនេះ ខណៈគូប្រជែងរបស់ពួកគេ គឺក្រសួងការពារជាតិ (ទ័ព) បានសារភាពថា គ្មានកម្លាំងគ្រប់គ្រាន់ ក្នុងការទប់ស្កាត់នោះ។ កាលប្រកួតជើងទី១ នៅកីឡដ្ឋានស្តាតចាស់ ក្រុមស្វាយរៀង បានយកឈ្នះទ័ព ២-១ ទាំងលំបាកបំផុត ប៉ុន្តែសម្រាប់ការជួបគ្នាជាថ្មី នៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចថ្ងៃអាទិត្យនេះ អ្នកដឹកនាំក្រុមទ័ព បានប្រាប់ថា ក្រុមរបស់លោក គ្មានកម្លាំងគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ស្វាយរៀង នោះទេ។

លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមក្រសួងការពារជាតិ បានប្រាប់ថា៖« យើងមិនអាចទប់ស្កាត់ក្រុមស្វាយរៀង បានទេ ព្រោះពេលនេះយើងខ្វះកម្លាំងក្នុងការលេងជាមួយពួកគេ ពិសេសនោះ កីឡាកររបស់យើងមួយចំនួន ក៏មិនសូវមានអារម្មណ៍ក្នុងការលេងផងដែរ ហើយកត្តាអារម្មណ៍វាជាបញ្ហាសំខាន់ អ៊ីចឹងយើងមានតែរុញទូកបណ្តោយទឹក»។

សម្រាប់ការវិលមកជួបគ្នាជាថ្មីនេះ ក្រុមស្វាយរៀង ត្រូវការត្រឹម១ពិន្ទុ ក៏អាចឈ្នះពានលីកកំពូល ឆ្នាំ២០១៩នេះ ដោយស្វ័យប្រវត្តិដែរ គឺមិនចាំបាច់អ៊ុតមើលការប្រកួត២លើកចុងក្រោយរបស់ពួកគេទៀតនោះទេ ព្រោះ២៣ប្រកួតមកនេះ ស្វាយរៀង មាន៥៩ពិន្ទុ គឺដាច់ឆ្ងាយ ពីក្រុមលេខ២ វិសាខា រហូតដល់៨ពិន្ទុឯណោះ ខណៈក្រុមម្ចាស់ជើងឯក ណាហ្គាវើល ដែលកំពុងឈរនៅលេខ៣ មានត្រឹម៤៨ពិន្ទុទេ។

លោក ទេព ឡុងរចនា បានបន្ថែមថា៖ «នៅពេលនេះ ក្រុមស្វាយរៀង ខ្លាំងជាងយើង ព្រោះគេកំពុងឡើងជើង ហើយអ្វីដែលពិសេសពួកគេ មានកម្លាំងកាយខ្លាំង រីឯឆន្ទៈ និងស្មារតីប្រកួតក៏ខ្លាំងដូចគ្នា ព្រោះថា ពួកគេមានទិសដៅឈ្នះពាន មុនបិទរដូវកាល ដូច្នេះយើងពិបាកទប់គេហើយ»៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/