http://www.ubet368.com/

អ្នកលេងគុនចម្រុះនិងគុនខ្មែរ ខុន ស៊ីចាន់ ដែលប្រកួតតំណាងឲ្យក្លិប Phnom Penh MMA ក្នុងកម្មវិធី ONE: MASTERS OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខ នៅក្រុងម៉ានីលប្រទេសហ្វីលីពីន បានចេញមកនិយាយអំពីចំណុចខ្លាំងរបស់គូបដិបក្ខ Roshan Mainam និង ត្រៀមខ្លួនទប់ទល់យកឈ្នះបន្ទាប់ពីបានទស្សនាឃ្លីបវីដេអូខ្លះៗពីគូប្រជែងរូបនេះ។

ខុន ស៊ីចាន់ បានគូសបញ្ជាក់ថា ៖«ខ្ញុំបានមើលវីដេអូខ្លះហើយបង Mainam ល្អកម្លាំង ល្អខាងចូលចាប់បោកយើង ល្អខាងរឹតក ល្អខាងម៉ាត់បើសិនករណីគេនៅពីលើខ្ញុំ ប៉ុន្តែ ក្បាច់ឈរវ៉ៃរបស់គេអត់សូវល្អទេ។ ករណីដែលយើងដោះអត់ចេញ ហើយគេនៅពីលើ ខ្ញុំអាចនឹងយ៉ាប់របស់ក្បាច់គេមិនខាន។ និយាយរួមបើវ៉ៃជំហរដេក Mainam មានប្រៀបនិងល្អម៉ាត់ពីលើ»។

បែបណាក្ដី ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ១មកពីខេត្តឧត្ដរមានជ័យបានហ្វឹកហាត់ត្រៀមខ្លាំងក្លាតាំងពីដើមខែ តុលា មកម៉្លេះ និង បន្តរហូតដល់ថ្ងៃចេញទៅប្រកួតទេម្ដង។ មិនត្រឹមតែហ្វឹកហាត់ក្បាច់ដោះឃ្លេក គាបដៃជើង ឬ វាយបកក្បាច់ឃ្លេបញ្ចប់ដៃគូ ស៊ីចាន់ ក៏ហ្វឹកហាត់គុនខ្មែរដែលបច្ចុប្បន្នរូបគេគិតថាអាចមានប្រៀបឈ្នះលើគូប្រកួតមកពីឥណ្ឌាខាងលើ។ កីឡាករមានបទពិសោធន៍ប្រកួតនៅសង្វៀន ONE Championship ចំនួន ៣ដងរូបនេះសង្កត់ធ្ងន់ថា៖«គ្រូបង្វឹក Fernando Salvador បានបង្ហាត់ខ្ញុំអំពីវិធីការពារពេលគេនៅពីលើ ការពារពេលកីឡាករឥណ្ឌាចូលចាប់ផ្ដួល។

បើសិនខ្ញុំការពារបាន…អាក្បាច់គេចូលផ្ដួលហ្នឹងគឺខ្ញុំសង្ឃឹមឈ្នះ ៩០% ហើយ»។ ស៊ីចាន់ បុកហ្វឹកហាត់ខ្លាំងជាប្រចាំ និង ត្រៀមខ្លួនបានល្អជាងប្រកួតមុនៗក្រោមការបង្ហាត់របស់គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ពីក្បាច់គុនជីជិតស៊ូ Fernando Salvador មុនធ្វើដំណើរទៅប្រកួតនៅហ្វីលីពីន។

ខុន ស៊ីចាន់ បានទទួលមេរៀនជូរចត់កាលចាញ់ Rudy Agustian នាខែ កុម្ភៈ ត្រឹមទឹកទី១ ដោយចូលឃ្លេរើមិនរួចទាល់តែសោះ។ នេះជាចំណុចដែល ស៊ីចាន់ បានអះអាងថាត្រូវបំពេញចន្លោះប្រហោងឲ្យខាងតែបាននៅក្នុងការប្រកួតលើកនេះ។ អតីតកូនសិស្សលោក ឡោ វុទ្ធី មានទំនុកចិត្តថា រូបគេធ្វើបានល្អជាមុនពីការការពារក្បាច់ឃ្លេដៃជើង និង ឃ្លេកតាមរយៈការហ្វឹកហាត់បច្ចេកទេសថ្មីៗ។

ម្ចាស់ខ្សែក្រវាត់គុនចម្រុះឆ្នាំ២០១៣ត្រូវប្រឈមនឹងកីឡាករ ឥណ្ឌា Roshan Mainam ក្នុងការប្រកួតគុនចម្រុះទម្ងន់ flyweight ។ នេះជាការប្រកួតទី៤របស់កូនសិស្សលោក Alan Mccune នៅសង្វៀន ONE Championship បន្ទាប់ពីមានកំណត់ត្រាឈ្នះម្ដង និង ចាញ់ ២ ដង។ ស៊ីចាន់ ចាញ់មិត្តរួមជាតិ ស៊ឹម ប៊ុនស៊្រន់ ត្រឹមទឹកទី១ ពេលស្ថាប័ន ONE រៀបចំនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៥, ហើយបន្ទាប់មកទៀត ឈ្នះពិន្ទុកីឡាករឥណ្ឌូណេស៊ី Riski Umar កាលខែ មីនា ឆ្នាំ ២០១៨ មុន ចាញ់ Rudy Agustian កីឡាករឥណ្ឌូណេស៊ីត្រឹមទឹកទី១ កាលខែ កុម្ភៈ ឆ្នាំ ២០១៩ នៅសិង្ហបុរី។

កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់នៅ ONE: DAWN OF VALOR នៅថ្ងៃទី ២៥ តុលាខាងមុខពីប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយបន្តផ្ទាល់ដោយ CBS។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683