http://www.ubet368.com/

លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona កាលពីថ្ងៃអង្គារ បានរកឃើញចំណុចវិជ្ជមានជាច្រើនពីការពន្យារពេលក្នុងជំនួប Clasico របស់ក្របខ័ណ្ឌលីកអេស្ប៉ាញ នៅរដូវកាលនេះ តាមរយៈការបញ្ជាក់ថា ការពន្យារពេលនេះ ធ្វើឲ្យលោកមានជម្រើសច្រើនសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម Slavia Prague។

ក្រុម Barcelona និង Real Madrid បានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន ដើម្បីពន្យារពេលនៃការប្រកួតដ៏មានកិត្យានុភាពបំផុតរបស់ក្របខ័ណ្ឌ La Liga ពោលគឺលើកពេលពីថ្ងៃសៅរ៍ សប្តាហ៍ក្រោយ ទៅកាន់ខែធ្នូវិញ ដោយសារតែការរំជើបរំជួលក្នុងតំបន់ Catalonia។ នោះមានន័យថា កីឡាកររបស់លោក Valverde នឹងមានពេលសម្រាកសម្រាប់ចុងសប្តាហ៍ក្រោយនេះ។

លោក Valverde បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុង Prague ថា៖ «យើងមានជម្រើសផ្សេងៗក្នានេះ សម្រាប់រើសយកកីឡាករឲ្យលេងក្នុងជម្រើសទាំង១១នាក់ដំបូង។ យើងអាចនឹងធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួន ហើយវាក៏សំខាន់ក្នុងការដណ្តើមបានកៅអីក្នុងវគ្គបន្តផងដែរ ប្រសិនបើយើងដណ្តើមបានជ័យជម្នះនៅថ្ងៃស្អែកនេះ»។

អ្នកចាត់ការទូទៅវ័យ៥៥ឆ្នាំរូបនេះ បានបន្ថែមទៀតថា៖ «គ្រាន់តែគិតពីរបៀបដែលយើងអាចលេង យើងក៏មានពេលវេលា និងជម្រើសច្រើនផងដែរ»។ សម្រាប់ការជួបគ្នាជាលើកទី១របស់ក្រុម Barca និងក្រុម Slavia លោក Valverde បានព្យាករពីការប្រកួតផ្តោតលើភាពរឹងមាំក្នុងពេលប៉ះជាមួយ នឹងក្រុមដែលរត់បានច្រើនជាងគេបំផុតក្នុង Champions League
ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683