http://www.ubet368.com/

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ Cambodian Top Team​ និង​ជា​អ្នក​ដឹកនាំ​កីឡាករ​ចេញ​ទៅ​ប្រកួត​កម្មវិធី​នានា​នៅ​ក្រៅ​ប្រទេស​ ថា​ មូលហេតុ​អ្នក​លេង​គុន​ខ្មែរ​ ឃឹម​ បូរ៉ា​ បាន​ចូល​លេង​ខ្សែក្រវាត់​ MX Champion​ គឺ​ដោយ​សារ​ម្ចាស់​សង្វៀន​ MX​ ពេញ​ចិត្ត​ពី​សមត្ថភាព។​

គ្រូ​ប្រដាល់​ MMA​ ខាង​លើ​នេះ​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​ បូរ៉ា​ បាន​លេង​ខ្សែក្រវាត់​ MX Champion​ ទី១​ ព្រោះ​គេ​ធ្លាប់​ប្រកួត​១ដង​ហើយ​នៅ​ទីនោះ​ ថែម​ទាំង​បាន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ទៀត​ផង។​ ម្យ៉ាង​វិញ​ទៀត​នោះ​ គឺ​ម្ចាស់​សង្វៀន​ MX​ ផ្ទាល់​តែ​ម្ដង​ប្រាប់​ថា​ ពេញ​ចិត្ត​សមត្ថភាព​ប្រកួត​ ភាព​វ័យ​ឆ្លាត​ក្នុង​ការ​ប្រកួត​របស់​ប្អូន​ប្រុស​នាគ​ខ្មៅ​ម្នាក់​នេះ​ណាស់​ ទើប​ផ្ដល់​ឱកាស​ឲ្យ​បាន​លេង​ខ្សែក្រវាត់​តែ​ម្ដង​ទៅ។​

រំលឹក​ដែរ​ថា​ លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ នឹង​ដឹកនាំ​កីឡាករ​កម្ពុជា​២រូប​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ MX Muay Xtreme​ នា​ថ្ងៃ​អាទិត្យ​ ទី២៧​ ខែ​តុលា​ ២០១៩​ នេះ​នៅ​ប្រទេស​ថៃ​ ក្នុង​នោះ​មាន​កីឡាករ​ ឃឹម​ បូរ៉ា​ និង​ សុខ​ រិទ្ធ។​ សម្រាប់​ បូរ៉ា​ គឺ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ខ្សែក្រវាត់​ MX Champion​ ដោយ​ប៉ះ​ Mavluo​ បើ​ឈ្នះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕​


អត្ថបទ៖ នួន ស៊ីណា​ Credit: Sabay

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683