http://www.ubet368.com/

ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ រិទ្ធ​ មិន​ថា​ឡើង​សង្វៀន​តូច​ឬ​ធំ​នោះ​ទេ​ តែងតែ​ខំប្រឹង​ប្រែង​ខ្លាំង​ និង​អស់​ពី​សមត្ថភាព​តែ​ម្ដង​ ព្រោះ​ប្រកាន់​គោលជំហរ​មួយ​ថា​ «មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ខ្មាស​គេ​ទេ​ ព្រោះ​ពួកគាត់​ទុក​ចិត្ត​យើង​ហើយ»។​

សុខ​ រិទ្ធ​ ធ្លាប់​ប្រាប់​ Sabay​ ច្រើន​ដង​ហើយ​ថា​ រាល​ការ​ប្រកួត​ម្ដងៗ​គឺ​រូប​គេ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ណាស់​ និយាយ​ជា​រួម​ភាគ​ច្រើន​ត្រៀម​ខ្លួន​បាន​ល្អ​ជា​និច្ច​ដើម្បី​ប្រកួត​ឲ្យ​ល្អ​ និង​អាច​ស្វែង​រក​ជ័យជម្នះ​សម្រាប់​អ្នក​គាំទ្រ​ និង​សម្រាប់​មុខមាត់​ខ្លួន​ឯងផងដែរ។​

បង​ប្រុស​បង្កើត​របស់​ សុខ​ ធី​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ «អ្នកគាំទ្រ​គេ​ទុក​ចិត្ត​លើ​យើង​ គេ​សង្ឃឹម​លើ​យើង​ថាយើងវ៉ៃល្អ​ ដូច​នេះ​បើ​យើង​ចាញ់​អ្នក​គេ គាំទ្រ​យើង​ក៏​គាត់​ខ្មាស​គេ​ដែរ»។​ ចំណុច​នេះហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​តែងតែ​ធ្វើ​បាន​ល្អ​ និង​យក​ជ័យជម្នះ​ជា​ហូរហែ​ជា​ពិសេស​លើ​សង្វៀន​នៅ​កម្ពុជា​តែ​ម្ដង។​

រំលឹក​ដែរ​ថា​ សុខ​ រិទ្ធ​ ជា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ កូន​សិស្ស​លោក​គ្រូ​ សាន​ សៅយ៉ាន់​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ ណុបក្រាបជីព​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​នៃ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​ PNN។ ​ថ្ងៃ​ទី២៧​ ខែ​តុលា​ ឆ្នាំ​២០១៩​ នេះ​ សុខ​ រិទ្ធ​ នឹង​ត្រូវ​ឡើង​ប្រកួត​កម្មវិធី​ MX Muay Xtreme​ ឯ​ប្រទេស​ថៃ៕​

អត្ថបទ៖ នួន ស៊ីណា​ Credit: Sabay

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683