http://www.ubet368.com/

ក្រុមវិសាខា មានឱកាសកាន់តែខ្ពស់ ក្នុងការទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ ខណៈពួកគេទទួលបានឱកាសតាមស្មើ ២-២ ជាមួយក្រុមណាហ្គាវើល នោះ ចំណែកក្រុមបឹងកេត សងសឹកក្រុមសូលទីឡូអង្គរបានសម្រេច ដើម្បីរក្សាឱកាសឈ្នះបានចំណាត់ថ្នាក់លេខ៤ ខណៈចំណាត់ថ្នាក់លេខ១ បានធ្លាក់ទៅលើក្រុមព្រះខ័នរាជស្វាយរៀងនោះ។

សម្រាប់ការប្រកួតនៅកីឡដ្ឋានវិសាខា កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ក្រុមណាហ្គាវើល គួរណាស់តែដណ្តើមបាន៣ពិន្ទុ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ១ ពីក្រុមវិសាខា ខណៈពួកគេ បាននាំមុខ ២-០ តាមរយៈការស៊ុតបាល់ហ្រ្វីឃីកបញ្ជូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធជើងចាស់ ឃីម បូរី នៅនាទីទី១០ និងស៊ុតបញ្ជូលទី១គ្រាប់ទៀតរបស់ គួច ដានី នៅនាទីទី៥៨នោះ។

យ៉ាងណាក៏ដោយ ការព្យាយាមវាយបកយ៉ាងខ្លាំងក្លារបស់ក្រុមម្ចាស់ផ្ទះវិសាខា បានផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធ កែវ សុខផេង រកបានគ្រាប់បាល់ទី១ នៅនាទីទី៨២ ហើយការប្រកួតឈានដល់នាទីបន្ថែម៩០+៥ទៅហើយនោះ វិសាខា បែរជាទទួលបានសំណាង តាមរយៈការផ្តល់បាល់ពិន័យ១១ម៉ែត្រ ខណៈខ្សែការពាររបស់ណាហ្គាវើល បានធ្វើឲ្យខ្សែប្រយុទ្ធ Ajayi ដួលនៅក្នុងប្រអប់គ្រោះថ្នាក់នោះ ហើយ Ajayi ជាអ្នកស៊ុតបាល់នោះបានសម្រេច ដោយខ្លួនឯង។

តាមរយៈការចែងគ្នាម្នាក់១ពិន្ទុនេះ បានជួយឲ្យក្រុមវិសាខា មានភាគរយកាន់ខ្ពស់ ក្នុងការទទួលបានលេខ២ ប្រចាំរដូវកាលនេះ។ បើទោះបីជា វិសាខាមាន៣ពិន្ទុលើសណាហ្គាវើល ដដែលក៏ដោយ គឺ៥៥ពិន្ទុ ទល់នឹង៥២ពិន្ទុ ប៉ុន្តែការប្រកួតលើកទី២៦ចុងក្រោយ ក្រុមវិសាខា ត្រូវជួបក្រុមប៉ូលិស ដែលពួកគេមានសង្ឃឹមឈ្នះច្រើនជាងក្រុមណាហ្គាវើល ដែលត្រូវប្រឈមជាមួយក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង ដែលនៅតែចង់ឈ្នះ ដើម្បីរក្សាកំណត់ត្រា មិនធ្លាប់ចាញ់សោះរបស់ពួកគេនោះ។

ដោយឡែកក្រុមបឹងកេត បានយកឈ្នះក្រុមសូលទីឡូអង្គរ ៣-១ នៅលើទឹកដីខ្លួនឯង កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ហើយការរកបាន៣ពិន្ទុនេះ វាមិនត្រឹមតែជួយឲ្យពួកគេ សម្រេចបានការសងសឹកចំពោះការចាញ់ក្រុមសូលទីឡូអង្គរ ៥-៤ កាលពីជើងទី១នោះទេ ប៉ុន្តែជ័យជម្នះនេះ វាធ្វើឲ្យក្រុមបឹងកេត មានភាគរយកាន់តែខ្ពស់ ក្នុងការទទួលបានលេខ៤ ដែលពួកគេ កំពុងគ្រប់គ្រង នៅពេលនេះ។

តាមរយៈការឈ្នះ៣ពិន្ទុ ពីក្រុមសូលទីឡូអង្គរនេះ បានជួយឲ្យក្រុមបឹងកេត មាន៤៩ពិន្ទុ គឺដាច់ឆ្ងាយពីក្រុមឈរនៅលេខ៥ អង្គរថាយហ្គឺរ ចំនួន៣ពិន្ទុ ព្រោះកាលពីថ្ងៃសៅរ៍ អង្គរថាយហ្គឺរ មានត្រឹមស្មើគ្នា ២-២ ជាមួយភ្នំពេញក្រោន នៅលើទឹកដីខ្លួនឯង ដែលធ្វើឲ្យពួកគេ៤៦ពិន្ទុ ខណៈភ្នំពេញក្រោន មាន៤៥ពិន្ទុ៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683