http://www.ubet368.com/

ក្រុមអត្តពលិកកីឡាគុនល្បុក្កតោកម្ពុជា បានបង្ហាញពីទំនុកចិត្តកាន់តែខ្ពស់ ក្នុងការដណ្តើមបានមេដាយមាស សម្រាប់ការចូលរួមជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ បន្ទាប់ពីពួកគេយល់កាន់តែច្បាស់ទៅបទបញ្ជា បច្ចេកទេសប្រកួត និងរបៀបដាក់ពិន្ទុនៃការប្រកួតកីឡា ARNIS របស់ម្ចាស់ផ្ទះហ្វីលីពីន នោះ។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រាប់មុននេះបន្តិចថា៖«សម្រាប់ការប្រកួតទៅប្រកួតកីឡា ARNIS នៅហ្វីលីពីន ជាលើកដំបូងនេះ យើងនឹងបញ្ជូនកីឡាករ៥នាក់ និងកីឡាការិនី៥នាក់ ទៅប្រកួត ហើយនៅក្នុងចំណោមអ្នកទាំងនេះ គឺអត្តពលិករបស់យើង៤នាក់ ត្រូវបានវាយតម្លៃថា អាចមានអ្នកឡើងទៅដល់ការដណ្តើមបានមេដាយមាស»។

ការបង្កើនភាពជឿជាក់ ក្នុងការដណ្តើមបានមេដាយមាស ក្នុងការប្រកួតស៊ីហ្គេម លើកនេះ ក៏ព្រោះតែគ្រូបង្វឹក និងអត្តពលិកកីឡាគុនល្បុក្កតោកម្ពុជា បានយល់កាន់តែច្បាស់ទៅលើបទបញ្ជា បច្ចេកទេស និងរបៀបនៃការដាក់ពិន្ទុ ក្នុងការប្រកួតកីឡា ARNIS នេះ បន្ទាប់ពីពួកគេ បានចូលរួមប្រកួតកីឡា ARNIS មិត្តភាពជាមួយក្រុមជម្រើសជាតិហ្វីលីពីន ក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម ដែលត្រូវបានរៀបចំឡើង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រយៈពេល៥ថ្ងៃ ដែលទើបបានបញ្ចប់កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ។

លោក អ៊ូ តារា បានបន្ថែមថា៖«កន្លងមក ការហ្វឹកហាត់ និងការរៀនសូត្រទៅលើបទបញ្ជាបច្ចេកទេសកីឡា ARNIS របស់យើង គឺនៅមិនទាន់បានលម្អិតទៅលើបទបញ្ជាបច្ចេកទេស លើវិញ្ញាសាប្រយុទ្ធ ប៉ុន្តែតាមរយៈការផ្សព្វផ្សាយបទបញ្ជាបច្ចេកទេស ក្នុងវគ្គនេះ បានធ្វើឲ្យអត្តពលិករបស់យើង បានយល់ច្រើនពីលក្ខខណ្ឌផ្តល់ពិន្ទុថា បច្ចេកទេសណាខ្លះ ដែលបានពិន្ទុច្រើន និងបច្ចេកទេសណា ដែលចាំបាច់ត្រូវប្រើប្រាស់ គឺគាត់យល់បានច្បាស់ អ៊ីចឹងគាត់អាចរៀបចំទម្រង់ប្រយុទ្ធរបស់ពួកគាត់បានត្រឹមត្រូវ ដោយមិនខ្ជោះខ្ជាយពេលវេលា»។

អគ្គលេខាធិការវ័យក្មេងរូបនេះ បានបន្ថែមទៀតថា៖«មួយទៀត តាមរយៈការប្រកួតតេស្តសាកល្បងជាមួយក្រុមអត្តពលិកហ្វីលីពីន ដែលជាបេក្ខភាពត្រៀមចូលរួមស៊ីហ្គេម ដែរនោះ ឃើញថា យើងមានភាពប្រដំប្រសងជាមួយម្ចាស់ផ្ទះ ទាំងទៅលើវិញ្ញាសាសម្តែង និងវិញ្ញាសាប្រយុទ្ធ Live Stick គឺយើងមានកម្រិតខ្ពស់ ដែលអាចរំពឹងដណ្តើមបានមេដាយ នៅស៊ីហ្គេម ខាងមុខនេះ»៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683