http://www.ubet368.com/

គ្រូបង្វឹកក្រុមណាហ្គាវើល លោក មាស ចាន់ណា បានអះអាងថា លោកនឹងប្រើប្រាស់កីឡាករសំខាន់ៗ ដែលមាននៅក្នុងក្លិប ដើម្បីលេងជាមួយក្រុមទើបលើកពាន ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតបិទរដូវកាលលីកកំពូលកម្ពុជា ឆ្នាំ២០១៩ នៅកីឡដ្ឋានស្តាតចាស់ នារសៀលថ្ងៃសុក្រនេះ។

លោក មាស ចាន់ណា ពិតជាចង់ឃើញក្រុមរបស់លោក ទទួលជ័យជម្នះលើក្រុមមិនទាន់ស្គាល់ការចាញ់សោះ ស្វាយរៀង សម្រាប់ការប្រកួតបញ្ចប់រដូវកាលនេះ ហើយនេះជាមូលហេតុ ដែលជំរុញឲ្យគ្រូបង្វឹករូបនេះ ត្រៀមលេងឲ្យបាន១០០ភាគរយ និងដោយគ្មានការបារម្ភការពិន័យកាតអ្វីទាំងអស់។

លោក មាស ចាន់ណា បានប្រាប់ថា៖ «ក្រុមស្វាយរៀង នឹងត្រូវត្រៀមប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយក្រុមបឹងកេត អ៊ីចឹងបើគាត់ដាក់កីឡាករល្អៗឲ្យលេងទាំងអស់ ឬលេងមួយទំហឹង ដើម្បីរក្សាកំណត់ត្រាមិនដែលចាញ់ វាជារឿងរបស់គាត់ ចំណែកខាងខ្ញុំ ដឹងតែលេងមួយទំហឹងហើយ គឺយើងមិនបារម្ភលើការពិន័យកាតទៀតនោះទេ ព្រោះនេះជាការប្រកួតបិទរដូវកាល អ៊ីចឹងទោះជាមានការពិន័យកាតលឿង ក៏គេមិនបូកដល់ការប្រកួតរដូវកាលក្រោយនោះដែរ»។

បើទោះបីជាពេលនេះ ណាហ្គាវើល ឈរនៅលេខ៣ ដោយមាន៥២ តិចជាងក្រុមឈរនៅលេខ២ វិសាខា ដែលមាន៥៥ពិន្ទុ ប៉ុន្តែការមានគ្រប់បាល់ចំណាយច្រើនជាង វិសាខា ចំនួន៤គ្រាប់ វានៅតែធ្វើឲ្យក្រុមណាហ្គាវើល នៅសល់ក្តីរំពឹងតិចតួច ក្នុងការប្រជែងយកលេខ២ បើសិនជាពួកគេ អាចយកឈ្នះក្រុមស្វាយរៀង ស្របពេល វិសាខា បានភ្លាត់ទៅចាញ់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ក្នុងការប្រកួតចុងក្រោយ នៅរសៀលថ្ងៃសុក្រនេះដែរ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតចំនួន២៥លើក ក្នុងរដូវកាលនេះ ស្វាយរៀង បានឈ្នះ២០ ស្មើ៥ និងមិនដែលចាញ់សោះ ហើយការមាន៦៥ពិន្ទុដាច់ឆ្ងាយពីក្រុមផ្សេងៗនេះ បានជួយឲ្យ ក្រុមស្វាយរៀង លើកពានជាផ្លូវការតាំងពីថ្ងៃអាទិត្យមុន ទោះពួកគេនៅសល់១ប្រកួតទៀត ជាមួយណាហ្គាវើល លើកនេះក៏ដោយ។

យ៉ាងណាក៏ដោយ តាមប្រវត្តិជួបគ្នាជំនួន៥លើក ក្នុងលីកកំពូលកម្ពុជានេះ ក្រុមស្វាយរៀង មិនធ្លាប់បានឈ្នះណាហ្គាវើល នោះទេ គឺពួកគេបានចាញ់ ៣-១ និង ២-១ កាលពីឆ្នាំ២០១៧ រួចបានបន្តចាញ់ណាហ្គាវើល ៤-០ និងស្មើគ្នា ០-០ កាលពីឆ្នាំ២០១៨ ឯការជួបគ្នាជើងទី១ ក្នុងរដូវកាលឆ្នាំ២០១៩នេះ ស្វាយរៀង បានត្រឹមស្មើ ណាហ្គាវើល ០-០ នៅលើទឹកដីខ្លួនឯង ហេតុនេះការវិលមកប្រកួត នៅលើទឹកដីណាហ្គាវើល វិញលើកនេះ គឺពួកគេ ក៏នឹងជួបការលំបាកខ្លាំង ក្នុងការទប់ស្កាត់ការចង់ឈ្នះ៣ពិន្ទុរបស់ណាហ្គាវើល លើកនេះ៕



សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683