លោកគ្រូជម្រើសជាតិកម្ពុជា Honda បានបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនកាលពី១ខែមុនថា: ចង់លេងឱ្យក្រុមបីសាចក្រហម Manchester United ដោយមិនត្រូវការតម្លៃពលកម្មរបស់ខ្លួនឡើយ ប្រសិនបើពួកគេត្រូវការ។ ឥឡូវនេះលោក Honda រកក្លឹបថ្មីលេងបានហើយ ដោយលោកសម្រេចលេងឱ្យក្រុម Vitesse Arnhem របស់ប្រទេសហុល្លង់។
Honda បានប្រកាសនៅលើបណ្ដាញសង្គម Twitter របស់ខ្លួន ថានឹងចាប់ផ្ដើមហ្វឹកហាត់ជាមួយក្រុមនេះតែម្ដង។ លោកថា មានអារម្មណ៍ដូចកាលពី១២ឆ្នាំមុន គ្រាដែលខ្លួនចាប់ផ្ដើមហ្វឹកហាត់ដែរ។ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជានេះ ស្វែងរកក្លឹបលេងជាច្រើនមកហើយ ក្រោយពីចែកផ្លូវគ្នាជាមួយក្រុម Melbourn Victory របស់អូស្ត្រាលី។
លោកធ្លាប់ប្រកាសចង់លេងឱ្យ Man Utd ដោយមិនយកប្រាក់ និងចង់ជួយក្រុម AC Milan នៅអ៊ីតាលីដែរ។ ស្របពេលថ្មីៗនេះស្រាប់តែប្រកាសចូលហាត់ជាមួយក្រុម Vitesse ថែមទៀត។ Honda នៅមានភារកិច្ចដឹកនាំក្រុមជម្រើសជាតិកម្ពុជាទៀតនៅវគ្គជម្រុះ World Cup 2022 ខាងមុខនេះ ៕
អត្ថបទ៖ ប្រុស យុទ្ធ Credit: Sabay
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង