http://www.ubet368.com/

លោក Alan Mccune ដែលជាគ្រូបង្វឹកផ្ទាល់របស់ ខុន ស៊ីចាន់ បានថ្លែងថាកូនសិស្សរបស់ខ្លួនត្រៀមខ្លួនបានយ៉ាងល្អដើម្បីប្រកួតក្នុងកម្មវិធី ONE: MASTER OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខនាទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ ការថ្លែងយ៉ាងដូច្នេះរបស់គ្រូបង្វឹករូបនេះ មុនពេល ខុន ស៊ីចាន់ ត្រូវប្រឈមនឹង Roshan Mainam ដែលជាជើងខ្លាំងគុនចម្រុះជំនាញក្បាច់ចំបាប់មកពីឥណ្ឌា នាដើមខែ វិច្ឆិកា ខាងលើ និង ក្លាយជាការប្រកួតដ៏ជក់ចិត្តមួយ។

ខុន ស៊ីចាន់ បានរៀនពីភាពជូរចត់ពេលចាញ់ឃ្លេរើខ្លួនមិនរួចពីសំណាក់កីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលខែ កុម្ភៈឆ្នាំ ២០១៩ កន្លងទៅនៅសិង្ហបុរី។ នេះជារឿងដែលបានរៀនសូត្របន្ថែមនិងមិនអាចឲ្យរឿងនេះកើតឡើងជាថ្មីម្ដងទៀតឡើយ។ លោក Alan បានគូសបញ្ជាក់ថា៖«យើងរៀបផែនការបានល្អ ដោយមានការគាំទ្រពីលោក Derek Bidaut អ្នកគ្រប់គ្រងក្លិបប្រដាល់ Prodal Fight and Fitness Gym ព្រោះទទួលការហ្វឹកហាត់ជាប្រចាំនៅទីនោះ។ ហើយក៏ទទួលការបង្ហាត់ពីគ្រូបង្វឹកលំដាប់អន្តរជាតិ Fernando Salvador កម្រិតខ្សែក្រវាត់ខ្មៅជីជិតស៊ូ ៣ ដាន់ រួមជាមួយគ្រូបង្វឹកChris Kennedyកម្រិតខ្សែក្រវាត់ជីជិតស៊ូពណ៌ត្នោត»។

គ្រូបង្វឹកសញ្ជាតិស្កុតឡែនបន្តថា ស៊ីចាន់ បានត្រៀមខ្លួនខ្ជាប់ខ្ជួនតាំងពីចុងខែតុលា មកម៉្លេះ ក្នុងនោះក្នុងរយៈពេល ៣ សប្ដាហ៍រូបគេទទួលបានយុទ្ធសាស្ត្រថ្មីៗអំពីក្បាច់ចំបាប់ ក្បាច់ឃ្លេ និង ចាប់ព្រោះ កីឡាករមកពីខេត្តឧត្តរមានជ័យរូបនេះត្រូវជួបកីឡាករខ្លាំងខាងចំបាប់របស់ឥណ្ឌា។ លោក Alan សង្កត់ធ្ងន់ថា៖«យើងជួបអ្នកលេងចំបាប់ យើងត្រូវហ្វឹកហាត់ការពារក្បាច់របស់គេ។ Roshan ធ្វើបានល្អ ប៉ុន្តែយើងត្រូវមានល្បិចខ្លះនិង បានកែប្រែចំណុចខ្វះខាតច្រើនក្រោយចាញ់ Rudy Agustian។ ក្នុងនោះ ស៊ីចាន់ ក៏រក្សាការតមអាហារ និង ការញុំាដើម្បីរក្សាទម្ងន់ ៦២ គីឡូក្រាម ដែលងាយស្រួលសម្រាប់ហ្វឹកហាត់និងស្ដារកម្លាំងមកវិញ»។

គ្រូបង្វឹកដដែលពិពណ៌នាថា ក្រៅពីការហ្វឹកហាត់ត្រៀមខ្លួន ស៊ីចាន់ ក៏ញុំាប្រូតេអិន ជាប្រចាំរួមជាមួយអាហារដ៏ត្រឹមត្រូវដែលធ្វើឲ្យមានកម្លាំងគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់កកម្លាំងស៊ុហ្វ និង ប៉ូវកម្លាំង។ គ្រូបង្វឹកដែលបង្ហាត់ក្បាច់គុន MMA តាំងពីឆ្នាំ ១៩៩៦ មកបានរំលឹកថា ដ្បិត Roshan ប្រកួតបាន៥លើកលើសង្វៀនគុនចម្រុះ ប៉ុន្តែរូបគេមិនដែលប្រកួតនៅសង្វៀន ONE Championship នោះឡើយ។ ដូច្នេះ នេះជាសម្ពាធមួយចំពោះកីឡាករឥណ្ឌាដែល ចង់ឈ្នះ ស៊ីចាន់ ដាច់ខាតពេលបង្ហាញខ្លួនលើកដំបូងនេះ។ បែបណាក្ដី កីឡាករគុនចម្រុះតំណាងឲ្យកម្ពុជាមកពីស្រុកអន្លង់វែង មិនដែលញញើតនឹងគូប្រកួតឡើយ ហើយតែងតែដើរចូលដើម្បីប្រកួតជានិច្ចទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ និង មានក្បួនដើម្បីទប់ទល់នឹងកីឡាករជំនាញចំបាប់មិនខាន។

គួររំលឹកថា លោក Alan Mccune បានបង្វឹក MMA តាំងពីឆ្នាំ ១៩៩៦ មក។ លោកជាគ្រូបង្វឹកគុនចម្រុះម្នាក់ក្នុងចំណោមគ្រូបង្វឹកទាំងឡាយនៃកម្មវិធី Khmer Warrior Challenges ដែលរៀបចំដោយស៊ីធីអិន និង MyTV រយៈពេល ៣ ឆ្នាំ។ លោក Alan Mccune មករស់នៅកម្ពុជារយៈ ៧ ឆ្នាំមកហើយ ហើយ លោកបង្ហាត់ MMA នៅកម្ពុជាលើកដំបូងនៅឆ្នាំ ២០១៣ ពេលស្ថានីយទូរទស្សន៍ល្បីក្នុងស្រុក ស៊ីធីអិន និង MyTV រៀបចំជើងឯកគុនចម្រុះឈ្មោះថា Khmer Warrior Challenges។ កូនសិស្សស្រុកខ្មែរដែលធ្លាប់ហ្វឹកហាត់ជាមួយលោក មិនតិចជាង១០០ នាក់នោះឡើយ៕

កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MASTERS OF FATE
នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683