http://www.ubet368.com/

ការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U19 Championship qualification 2020) ប្រចាំពូលG នឹងចាប់ផ្តើមប្រកួតប្រជែងគ្នា នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃសៅរ៍នេះ ដើម្បីស្វែងរកក្រុមឈ្នះបានកៅអីប្រចាំពូលនេះ ឡើងទៅវគ្គបន្ត។

សម្រាប់ការប្រកួតបើកឆាក នៅថ្ងៃសៅរ៍នេះ ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវស្វាគមន៍ក្រុមU19កម្ពុជា នៅល្ងាចម៉ោង ៦:៣០ គឺបន្ទាប់ពីការប្រកួតគ្នារវាងក្រុមកោះម៉ារីណាខាងជើង និងក្រុមព្រុយណេ នៅរសៀលម៉ោង ៣:៣០ ខណៈក្រុម៩ថៃ នឹងត្រូវប្រកួតលើកដំបូងរបស់ពួកគេ ជាមួយក្រុមប្រ៊ុយណេ នៅថ្ងៃចន្ទ។

ទាក់ទងទៅនឹងការប្រកួតនេះ ក្រុមម៉ាឡេស៊ី និងក្រុមថៃ សុទ្ធតែបានផ្លាស់ប្តូរសមាសភាពភាគច្រើន សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC U19 Championship លើកនេះ ហើយក្រុមទាំង២ សុទ្ធតែបានអះអាងពីការត្រៀមខ្លួនរួចរាល់ នៅក្នុងការប្រកួត លើទឹកដីកម្ពុជា លើកនេះ។

លោក Issara Sritaro គ្រូបង្វឹក U19 ថៃ បានថ្លែង ក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃសុក្រថា៖«ក្រុមរបស់យើង បានត្រៀមខ្លួនរួចរាល់ហើយ ស់ម្រាប់ការប្រកួតនេះ ដោយយើងបានធ្វើការបោះជំរំហ្វឹកហាត់ បានរយៈពេល៨ខែមកហើយ មុនការប្រកួតមកដល់ ហើយលើសពីនេះយើងមានការផ្លាស់ប្ដូរសមាសភាពកីឡាករខ្លះ ពីការប្រកួតព្រឹត្តិការណ៍ចុងក្រោយ AFF U18 Championship នៅវៀតណាម កន្លងមកនេះ»។

ចំណែកលោក Bradley John Maloney គ្រូបង្វឹកក្រុមU19ម៉ាឡេស៊ី៖ «ក្រុមរបស់យើងបានត្រៀមខ្លួនរួចរាល់ដូចគ្នា ហើយសង្ឃឹមថា ក្រុមយើងនឹងជួបរឿងល្អ នៅអំឡុងការប្រកួតនេះ»។ ជាមួយគ្នានេះ លោក Gyotoku Koji គ្រូបង្វឹក U19កម្ពុជា បាត់ចាត់ទុកការប្រកួតបើកឆាកជាមួយក្រុម U19ម៉ាឡេស៊ី ជាការប្រកួតដ៏សំខាន់។ លោកបាននិយាយថា៖« ការប្រកួតទី១ ពិតជាសំខាន់។ ការរៀបចំក្រុមរបស់យើង មិនល្អឥតខ្ចោះប៉ុន្មានឡើយ ប៉ុន្តែខ្ញុំគិតថា អាចនឹងគ្រប់គ្រាន់ ហើយនឹងព្យាយាមឲ្យកាន់តែខ្លាំង ព្រោះនេះគឺជាឱកាសដ៏ល្អមួយ»។

ដោយឡែក លោក Ikhmarol Izzat Omar គ្រូបង្វឹកក្រុមប្រ៊ុយណេ និងលោក Mechiteru Mita គ្រូបង្វឹកក្រុមកោះម៉ារីណាខាងជើង បានអះអាងពីការត្រៀមខ្លួនបានរួចរាល់ដូចគ្នា សម្រាប់ការប្រកួតជម្រុះប្រចាំពូលG នៃពានរង្វាន់ AFC U19 Championship នៅលើទឹកដីកម្ពុជា លើកនេះ៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683