http://www.ubet368.com/

ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន សិស្សគុនមកពីក្លិបប៉ែនកាក់គុនខ្មែរ កីឡាករ អេលីត សាន់ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ភិតណាមអេក ដោយពិន្ទុបន្ទាប់ពីតស៊ូគ្នាយ៉ាងស្វិតស្វាញ។`

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា អេលីត សាន់ និងកីឡាករថៃ ភិតណាមអេក បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ ហើយរឹតតែពិសេសនោះគឺនៅក្នុងទឹកទី៤ កូនសិស្សរបស់លោកគ្រូ ស៊ន អេលីត បានប្រើកែងឆ្វេងរបស់ខ្លួនវាយឲ្យកីឡាករថៃ ត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដងនៅក្នុងការប្រកួត។ ជាលទ្ធផលបញ្ចប់ការប្រកួត អេលីត សាន់ ឈ្នះ ភិតណាមអេក ដោយពិន្ទុ។

ចង់ឃើញ ការប្រកួតនោះ បុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:

ប្រភពពី: Khmerlaod

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683