http://www.ubet368.com/

អ្នកលេងគុនខ្មែរមកពីខេត្តត្បូងឃ្មុំកីឡាករ ឡុង សំណាង បានប្រកួតចាញ់ជើងខ្លាំងថៃ ណាត់តាផុន ក្នុងការប្រកួតជើងឯកគោជល់ប៉ះគ្នាដណ្ដើមខ្សែក្រវ៉ាត់ និងលុយ ៤,០០០ដុល្លារ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅសង្វៀន CTN ឬស្សីកែវ ដោយត្រូវលោកអាជ្ញាកណ្ដាល និងគ្រូពេទ្យបញ្ឈប់ការប្រកួតក្នុងទឹកទី៣។

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ដើម្បីស្វែងរកបេក្ខភាពឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ គោះជួងចាប់ផ្ដើមទឹកទី១ភ្លាមទាំង ឡុង សំណាង និងកីឡាករថៃ ណាត់តាផុន មិនបានស្ទាបស្ទង់គ្នាប៉ុន្មាននោះទេ ដោយបានចេញអាវុធធ្ងន់ៗ ជាពិសេសគឺជង្គង់។

ឈានចូលទឹកទី២ កីឡាករទាំងពីរនៅតែបន្តប្រើជង្គង់វាយគ្នាទៅវិញទៅមកធ្ងន់ៗ ហើយថែមទាំងចាប់ផ្ដើមចេញផ្លែកែងរៀងៗខ្លួន ហើយនៅពាក់កណ្ដាលទឹកទី២ ណាត់តាផុន បានប្រើកែងធ្វើឲ្យ ឡុង សំណាង បែកនិងត្រូវលោកអាជ្ញាកណ្ដាលជូតឈាមចេញម្ដង។

យ៉ាងណាមិញ ចូលទឹកទី៣មិនទាន់បានប៉ុន្មានផង ណាត់តាផុន បានធ្វើឲ្យឡុង សំណាង បែកកាន់តែធំ និងឈាមហូរកាត់ភ្នែក ដែលតម្រូវឲ្យលោកគ្រូពេទ្យបញ្ឈប់ការប្រកួតនៅក្នុងទឹកទី៣នោះតែម្ដង។
គួរឲ្យដឹងដែរថា ជ័យជម្នះលើ ឡុង សំណាង បានធ្វើឲ្យ ណាត់តាផុន ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមខ្សែក្រវ៉ាត់ និងលុយ ៤,០០០ដុល្លារ ដោយត្រូវប៉ះជាមួយកីឡាករកម្ពុជា មឿន សុខហ៊ុច ដែលយកឈ្នះកីឡាករថៃ យ៉តធូនថង៕

ចង់ឃើញថា ណាត់តាផុន យកឈ្នះ ឡុង សំណាង យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Credit: Khmerlaod

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683