`http://www.ubet368.com/

ក្រុមអ្នកមានបុណ្យបាសេឡូណាបានបរាជ័យនៅក្រៅដីជាថ្មីម្តងទៀតនៅរដូវកាលថ្មីនេះ ក្រោយរងបរាជ័យក្រោមថ្វីជើង Levante ក្នុងលទ្ធផល ៣-១ នៅក្របខណ្ឌកំពូល La Liga សប្តាហ៏ទី១១។

បើទោះបីជាខ្សែប្រយុទ្ធឆ្នើម Lionel Messi បានរកគ្រាប់បាល់បើកឆាកដោយការស៊ុតបាល់ប៉េណាល់ទីនាំមុខ ១គ្រាប់នៅតង់ទី១ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានរកឃើញគ្រាប់បាល់ឆ្លើយតប ៣គ្រាប់វិញក្នុងរយៈពេល ៨នាទីនៅតង់ទី២ ដើម្បីយកបាន ៣ពិន្ទុពីក្រុមការពារតំណែងជើងឯក។

ក្រោយរងបរាជ័យអ្នកគាំទ្រក្លឹបយក្ស ដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ មិនសប្បាយចិត្តនឹងទម្រង់ លេងរបៀបនេះទេ ខណៈដែលពួកគេបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ដើម្បីស្នើសុំអោយបញ្ចប់តំណែង អ្នកចាត់ការលោក Ernesto Valverde ដែលពួកគេជឿជាក់ថាជាបុគ្គលដ៏សំខាន់ នៅពីក្រោយការបរាជ័យមួយនេះ។

ទោះយ៉ាងណា Barcelona នៅតែឈរកំពូលតារាងក្រោយពី Real Madrid បានត្រឹមតែទទួលលទ្ធផល ០:០ ស្មើជាមួយក្រុម Real Betis នៅថ្ងៃអាទិត្យម្សិលមិញនេះបើទោះបីជាមានពិន្ទុស្មើគ្នា ប៉ុន្តែ Barcelona មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/?ref=e8899683