គ្រូបង្វឹក Barcelona លោក Ernesto Valverde បាននិយាយកោតសរសើរចំពោះកីឡាករ Lionel Messi ដែលបានស៊ុតបាល់បញ្ចូលទីនៅនាទីទី៨៦ ដើម្បីជួយ Barcelona ផ្តួលជើងខ្លាំង At.Madrid កាលពីថ្ងៃអាទិត្យក្នុងលទ្ធផល ១:0។

អ្នកចាត់ការសញ្ជាតិអេស្បាញបានប្រាប់ក្រោយការប្រកួតថាៈ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះតែងតែផ្តល់គុណប្រយោជន៏ដ៏ធំដល់ក្រុមជានិច្ចរៀងរាល់ពេលរូបគេចូលលេង និងទទួលបាន៣ពិន្ទុជារឿងចាំបាច់បំផុតសម្រាប់ក្រុមទាំងមូល។

ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ បានជួយ Barcelona ត្រលប់ទៅឈរទីកំពូលតារាង La Liga កាលពីថ្ងៃអាទិត្យបន្ទាប់ពីជ័យជំនះនៅកីឡាដ្ឋាន Wanda Metropolitano របស់ក្រុម At.Madrid បើទោះបីជាមានពិន្ទុ ៣១ស្មើគ្នាជាមួយ Real Madrid តែក្រុម Barcelona មានគ្រាប់បាល់ស៊ុតបញ្ចូលទីលើស ១គ្រាប់ ពោលគឺ Barcelona រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ២០គ្រាប់រីឯReal Madrid មាន ១៩គ្រាប់ ក្រោយការប្រកួតសប្តាហ៏ទី ១៤ស្មើគ្នា។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង